ONE Championship
កីឡាជាតិ
ជាតិ
Petchdam ធ្វើ​ឲ្យ​សុបិន​របស់​ឪពុក​ក្លាយជា​ការពិត​
20, Jan 2020 , 10:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​កីឡាករ​មួយ​ថៃ Petchdam Petchyindee Academy  រហស្សនាម « The Baby Shark» បានកើត​ក្នុង​ត្រកូល​អ្នកក្រ មុន​ក្លាយជា​តារា​កំពូល​ម្នាក់​ក្នុង​ពិភព​កីឡាប្រដាល់​នៅ​ប្រទេស​ថៃ​។ The Baby Shark ធំធាត់​នៅ​ខេត្ត Ubon Ratchathani ហើយ​រូបគេ​បាន​ក្លាយជា​វីរបុរស​របស់​ឪពុក​ខ្លួន Surasee Wongkhan ដែលមាន​ឈ្មោះ​ក្រៅ «Ceing»​។ ឪពុក​របស់គេ​ជា​អ្នក​នាំ​ផ្លូវ​និង​នាំទៅ​ហាត់​ប្រដាល់​លើកដំបូង ហើយក៏​ជា​អ្នក​តាម​អបអរ​រហូតមក នៅពេល​មានការ​ប្រកួត​ម្ដងៗ​។


 
​ឥឡូវនេះ Petchdam ត្រៀមខ្លួន​ជួប  Kohei “Momotaro” Kodera នៅក្នុង​កម្មវិធី ONE: FIRE AND FURY ។ ឪពុក​របស់ Petchdam គឺជា​កម្លាំងចិត្ត​ដ៏​ធំ​សម្រាប់​កូន ហើយ​រូបគេ​ក៏បាន​ព្យាយាម​ដើម្បី​ឆ្លាក់​ឈ្មោះ​ក្នុង​ការប្រកួត ONE Super Series ផងដែរ​។ 

 
 
​ប៉ា​របស់ Petchdam ពិតជា​រំភើបចិត្ត​ឥតឧបមា បន្ទាប់ពី​លោក​បាន​ណែនាំ កូន​របស់ខ្លួន​ឲ្យ​ហាត់​ក្បាច់គុន​មួយ​ថៃ​តាំងពីរ​អាយុ ៨ ឆ្នាំ​។ គ្រានោះ​ក្លិប​ហាត់​ប្រដាល់​ចម្ងាយ ប្រហែល ៤ គីឡូម៉ែត្រ​ពី​ផ្ទះ​ប៉ុណ្ណោះ ហើយ​កីឡាករ​ថៃ​រូបនេះ​បាន​ជិះ​ម៉ូតូ​ពីក្រោយ​លោក «Ceing» ដើម្បី​ទៅ​ហាត់​ប្រដាល់​រៀងរាល់​ពេល​។ 
 
​កីឡាករ​មួយ​ថៃ​វ័យ ២១ ឆ្នាំ​បាន​ឲ្យ​ដឹងថា ៖«​ពេល​ខ្ញុំ​នៅ​ពី​ក្មេង ប៉ា​របស់ខ្ញុំ​បាន​យក​ខ្ញុំ​ទៅ​ក្លិប​ហាត់​ប្រដាល់ និង មើល​ខ្ញុំ​ហ្វឹកហាត់​។ ពេល​ខ្ញុំ​កាន់តែ​ធំ ទើប​គាត់​ឲ្យ​ខ្ញុំ​ទៅ​ក្លិប​តែឯង​។ ហើយ​គាត់​ក៏​ទៅតាម​ខ្ញុំ​ពេល​មានការ​ប្រកួត​ជាច្រើន​តាម​តំបន់​នានា​»​។ 
 
​ទោះបីជា​ប៉ា​របស់ Petchdam​មិនដែល​ហ្វឹកហាត់​ក្បាច់គុន​ពីមុន​ក៏ដោយ  ប៉ុន្តែ​លោក ពេញចិត្ត​ចំពោះ​ក្បាច់គុន​នេះ និង ចង់ឃើញ​កូន​ជោគជ័យ​ក្នុង​វិស័យ​ក្បាច់​នៅ​ថ្ងៃ​អនាគត​។ នៅពេល​លោក​បាន​ទស្សនាការ​ប្រកួត​របស់​កូនប្រុស​៣​នាក់​នៅតាម​វត្ត​អា​រ៉ា​ម លោក Surasee Wongkhan រំពឹងថា​ថ្ងៃ​ណាមួយ​កូនប្រុស​របស់ខ្លួន​នឹង​ល្បី​ខ្ទរខ្ទារ​មិន​ខាន​ដោយសារ​ប្រដាល់​។ 
 
«​ប៉ា​របស់ខ្ញុំ មិនដែល​ប្រកួត​ទេពី​មុន ប៉ុន្តែ គាត់​ស្រលាញ់​ក្បាច់​មួយ​ថៃ ។ គាត់​មើល​ការប្រកួត​តាម​កញ្ចក់​ទូរទស្សន៍​សឹង​គ្រប់ពេល និង គ្រប់​ប៉ុស្តិ៍​ទូរទស្សន៍​ដែរ​។ គាត់​មើល​ប្រដាល់​គ្រប់​ប៉ុស្តិ៍​។ គាត់​ស្រលាញ់​កីឡាករ​មួយ​ថៃ ហើយ​កីឡាករ​ដែល​លោក​ពេញចិត្ត គឺមាន​ភាពរហ័សរហួន​។ គាត់​ស្រលាញ់  Karuhat Sor. Supawan ដែលជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ទាំងឡាយ​»​។ «The Baby Shark» រៀបរាប់​បែបនេះ​។ 
 
​បន្ទាប់ពី​ប្រកួត​បានល្អ​នៅ​តំបន់ Isaan នៃ​ប្រទេស​ថៃ Petchdam ទទួលបាន​ការចាប់អារម្មណ៍​ពី​ក្លិប​Petchyindee Academy នៅ​ក្រុង​បាងកក ខណៈដែល ឳ​ពុក​របស់គេ​តែងតែ​ចង់ឃើញ​ភាព​រីកចម្រើន​របស់​កូន ។ ក្រោយមកទៀត Petchdam ក៏បាន​ផ្លាស់​ទៅ​រាជធានី​បាងកក ដើម្បី​ប្រកួត​អាជីព​របស់ខ្លួន ពេល​មាន​អាយុ ១៦ ឆ្នាំ​។ Petchdam បានធ្វើ​ឲ្យ​សុបិន​របស់​ឳ​ពុក​ខ្លួន​បានក្លាយ​ជាការ​ពិត​។ 

 
 
Petchdam បន្តទៀតថា​៖ «​ខ្ញុំ​បាន​ឡើង​វ៉ៃ ដែលមាន​ផ្សាយ​តាម​ទូរទស្សន៍ True4You TV ក្នុងនាម​ជា​កីឡាករ​វ័យក្មេង​របស់​ក្លិប Petchyindee ។ វា​ជាការ​ប្រកួត ៥ ទឹក ទល់នឹង Manachai Lukmakamwaan​។ ខ្ញុំ​ឈ្នះ​ការប្រកួត​នោះ​ដោយ​ពិន្ទុ​។ ប៉ា​របស់ខ្ញុំ ពិតជា​រំភើប​ខ្លាំងណាស់ ហើយ​គាត់​ដើរ​ប្រាប់​គេ​ពេញ​ភូមិ​។ នៅពេល​ប្រកួត​ម្ដងៗ គាត់​ដើរ​ប្រាប់​គេ​ឲ្យ​មើល​ខ្ញុំ​»​។ 
 
«​បន្ទាប់ពី​ការប្រកួត គាត់​ខ​ល​មក​ខ្ញុំ ក្រែង​មាន​របួស​ឬ ឈឺ​។ តែ​ខ្ញុំ​មិន​អី​ទេ​។ ទោះ​ខ្ញុំ​ឈឺ​ក៏​ខ្ញុំ​ប្រាប់ថា មិន​អី​ដែរ ហើយ​គាត់​លើកទឹកចិត្ត​ឲ្យ​ខ្ញុំ​ប្រកួត​ល្អ​លើក​ក្រោយ​ទៀត និង​ខំប្រឹង​បន្ត​។ ខ្ញុំ​សប្បាយ​ចិត្តខ្លាំង​ដែល​ធ្វើ​ឲ្យ​ក្ដី​ស្រមៃ​របស់​ប៉ា​ខ្ញុំ​ក្លាយជា​ការពិត​។ ខ្ញុំ​មិនដែល​បំភ្លេច​ការប្រកួត​កាល​ខ្ញុំ​នៅ​ក្មេងៗ​ឡើយ​»​។ Petchdam រំលឹក​យ៉ាង​ដូច្នេះ​។ 
 
​បន្ទាប់មកទៀត Petchdam បានឈ្នះ​ខ្សែក្រវាត់​សង្វៀន​លំដាប់​ខ្ពស់ Lumpinee Stadium និង WBC Muay Thai World Titles មុនពេល​ចុះឈ្មោះ​ប្រកួត​នៅ The Home Of Martial Arts កាល​ឆ្នាំ ២០១៨ ហើយ​គេ​ក៏បាន​ឈ្នះ​ខ្សែក្រវាត់ ONE Flyweight Kickboxing World Title មុនពេល​បូត​ទៅវិញ​។ យ៉ាងណាក្ដី រូបគេ​ធ្វើ​ឲ្យ​គ្រួសារ​របស់ខ្លួន​រីករាយ​បំផុត​។ 
​យ៉ាងណាក្ដី Petchdam តែងតែ​ទទួល​ដំបូន្មាន​ល្អៗ​ពី​ឳ​ពុក​របស់ខ្លួន ទទួល​ការគាំទ្រ និង លើកទឹកចិត្ត​ជានិច្ច​ដើម្បី​ឆ្ពោះទៅរក​ជោគជ័យ​នាពេលខាងមុខ​។ 

 
 
The Baby Shark សង្កត់ធ្ងន់ ៖«​ទោះជា​ប៉ា​របស់ខ្ញុំ​មិន​ធ្លាប់​ហាត់​ប្រដាល់ តែ​លោក​តែងតែ​ប្រាថ្នា​ឲ្យ​ខ្ញុំ​ល្អ​ក្នុង​វិស័យ​ក្បាច់គុន​។ លោក​លើកទឹកចិត្ត​រហូត​ពេល​ខ្ញុំ​ឡើង​វ៉ៃ​។ គាត់​មិនដែល​ខកខាន​ទស្សនា​នោះឡើយ​។ ប៉ា​របស់ខ្ញុំ​ប្រាប់​ជារឿយៗ​ថា ខ្ញុំ​ជា​ជើងឯក ហើយ​ខ្ញុំ​ក៏​ហាត់​ខ្លាំងក្លា​រហូត​។ គាត់​ឲ្យ​ខ្ញុំ​ផ្ដោតអារម្មណ៍​ឲ្យ​ខ្លាំង និង មិនត្រូវ​ភ្លេចខ្លួន​ឡើយ​»​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: FIRE & FURY ពី​ក្រុម​ម៉ានីល នៅ​ថ្ងៃទី ៣១  ខែមករា​ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  



© រក្សាសិទ្ធិដោយ thmeythmey.com