អត្ថបទពាណិជ្ជកម្ម
Tiger Street Football 2020 Avatar FC គ្រង​ជើងឯក​មណ្ឌល​កំពង់ស្ពឺ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​
20, Jan 2020 , 6:08 pm        
រូបភាព
ដោយ: ថ្មីៗ
​ខេត្តកំពង់ស្ពឺ​៖ កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នា ២០២០ ការប្រកួត​បាល់ទាត់ Tiger Street Football 2020 រដូវ​កាល​ទី​៨ មណ្ឌល​ទី​១ ខេត្តកំពង់ស្ពឺ ដែលមាន​ក្រុម​ចូលរួម​ប្រជែង​ចំនួន ៥២​ក្រុម ដំណើរការ​ប្រកួត​អស់​រយៈពេល​២​ថ្ងៃ នៅ​ដីឡូត៍​ឧកញ៉ា ឈួន គឹម​សាន្ត​។ នៅក្នុង​ការប្រកួត​នេះ ក្រុម Avatar  FC ក្លាយជា​ម្ចាស់​ជើងឯក ក្រោយ​យកឈ្នះ​ក្រុមបាល់ទាត់ TN Kandal  ក្នុង​លទ្ធផល ៦​ទល់​១ វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​កីឡាករ សោម សុខ​វិសាល ប្រធាន​ក្រុម  Avatar  FC បាន​ស្តែងចេញ​នូវ​ការតាំង​ចិត្ត​ដ៏​មោះមុត​ថា មុន​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកំពង់ស្ពឺ​នេះ ថា​ក្រុម​របស់ខ្លួន បាន​ពុះពារ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន ដោយ​ក្នុង​មួយថ្ងៃ ត្រូវ​លេង​ចាប់ពី​៣​ប្រកួត​ទៅ​៤​ប្រកួត ដើម្បី​ដណ្តើមយក​លទ្ធផល​ឡើងទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត​ក្លាយជា​ម្ចាស់​ជើងឯក​។ បន្ទាប់ពី​គ្រង​តំណែង​ជើងឯក​នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ ប្រធាន​ក្រុម Avatar  FC រូបនេះ បាន​ប្តេជ្ញា​បន្ត​ដឹកនាំ​ក្រុម​បង្កើន​ការហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ឲ្យ​ទម្រង់​បច្ចេកទេស នៃ​ការលេង​នៅក្នុង​ក្រុម កាន់តែ​ស៊ីសង្វាក់ និង​យល់ចិត្ត​គ្នា សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ Tiger Street Football 2020 នៅ​រាជធានី​ភ្នំពេញ​។ 


 
​គួរ​រំលឹក​ផងដែរ​ថា Tiger Street Football 2020 រៀបចំឡើង​ដោយ ស្រា​បៀរ​ថៃ​ហ្គ័​រ សម្រាប់​មណ្ឌល​ខេត្តកំពង់ស្ពឺ មាន​៥២​ក្រុម​បាន​ប្រកួត​ជម្រុះ យកតែ​៦​ក្រុម ឡើងទៅ​ប្រកួត​បន្ត​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​២៩ ខែកុម្ភៈ ដល់​ថ្ងៃទី​១ ខែមីនា ជាមួយ​មណ្ឌល​៧​ទៀត ដែល​កំពុងតែបន្ត​ការប្រកួត​ជម្រុះ​ជា​បន្តបន្ទាប់​។ ដោយ​យក​៤​ក្រុម ចាប់ពី​ចំណាត់​លេខ​១ ដល់​លេខ​៤ គឺ​ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ​ដោយ​ស្វ័យប្រវត្តិ​។ ដោយឡែក​២​ក្រុម​ទៀត ដែល​ទទួលបាន​ឱកាស​ឡើងទៅ​បង្គ្រប់​៦​ក្រុម សម្រាប់​មណ្ឌល​កំពង់ស្ពឺ លេង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ​នោះ គឺ​៤​ក្រុម ដែល​ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ចាប់ឆ្នោត​រើសយក​២​ក្រុម ឡើងទៅ​បង្គ្រប់​។ 
 
​ពានរង្វាន់​ចំណាត់ថ្នាក់​លេខ​១ ទឹកប្រាក់ 1,500$​។ ចំណាត់ថ្នាក់​លេខ​២ ទឹកប្រាក់ 1,000$​។ ចំណាត់ថ្នាក់​លេខ​៣ ទឹកប្រាក់ 500$ និង​ចំណាត់ថ្នាក់​លេខ​៤ ទឹកប្រាក់ 200$​។ ព្រមទាំង​ជួប​ផ្ទាល់ ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ  Rio Ferdinand នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​២៩ ខែកុម្ភៈ ដល់​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២០ ខាងមុខនេះ​។​


 
​ក្រោយ​បញ្ចប់​ការប្រកួត​ព្រឹត្តិការណ៍ Tiger Street Football 2020 ក៏មាន​ការប្រគំ​តន្ត្រី​ដ៏​កក្រើក​ដែលមាន​ការចូលរួម​ពី​តារា​ល្បី​ប្រចាំ​កម្ពុជា ដូចជា​លោក ព្រាប សុវត្ថិ​, អ្នកនាង សុគន្ធ នីសា​, លោក ហ្សូ​ណូ​, លោក ដួង វិ​រៈ​សិ​ដ្ឋ និង​កញ្ញា កែវ ចាន់​ដាលីន​ផងដែរ ដើម្បី​ផ្តល់ជូន​នូវ​ការសប្បាយរីករាយ ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ក្រោយ​សម្រាក​ពី​ការងារ​។ ក្រៅពី​វត្តមាន​របស់​តារា​ល្បី​ទាំងនេះ Tiger Street Football 2020 រដូវ​កាល​ទី​៨ ក៏មាន​កម្មវិធី​ពិសេសៗ​សប្បាយៗ​ជាច្រើន បង្កើន​បរិយាកាស​រីក​រាយ ជាមួយ​ការប្រគំ​តន្ត្រី​ផងដែរ ក្នុងនោះ​មានដូចជា ផ្តល់ឱកាស​ជូន​អ្នក​ចូល​ទស្សនា ចូលរួម​លេង​ហ្គេម នៅ​ក្លិប​ទឹកកក Tiger Crystal Igloo ផងដែរ​។​
 
​ស្រា​បៀ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀ ជា​ស្រា​បៀ​ដែលមាន​គុណភាព​ខ្ពស់ លំដាប់ថ្នាក់​អន្តរជាតិ មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២ នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀ​ថៃ​ហ្គ័​រ​ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH​។​
 
​ស្តែងចេញ​នូវ​ការតាំង​ចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រា​បៀ​ថៃ​ហ្គ័​រ​។​
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕










 
(​អត្ថបទ​ពា​ណិ្ជ​កម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com