អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ពិ​ព័រ​ណ៌​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ដ៏​ធំ​របស់​កម្ពុជា ឆ្នាំ​២០២០ ត្រឡប់​មកវិញហើយ​
30, Jan 2020 , 9:43 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​លោកអ្នក មានបំណង​ទិញ​ផ្ទះ ឬ​ឡាន​ថ្មី​សម្រាប់​ខ្លួនឯង ក្រុមគ្រួសារ និង​មនុស្ស​ជាទី ស្រឡាញ់ នៅក្នុង​ឆ្នាំ​ថ្មី​នេះ​មែន​ទេ​? បើ​ដូច្នេះ​មែន លោកអ្នក​គួរតែ​ចូលរួម​ពិព័រណ៍​លំ​នៅដ្ឋា​ន និង​ជីវិត​ទាន់សម័យ​ដ៏​ធំ​របស់​កម្ពុជា​ឆ្នាំ​២០២០ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៤ និង​២៥ ខែមេសា​ខាងមុខ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​។​

​សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ​២០២០​នេះ គឺជា​ការរៀបចំ​លើក​ទី​ពីរ នៃ ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​កម្ពុជា ដោយ Realestate.com.kh ជា​ក្រុមហ៊ុន​លេខ​១ នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​ផ្នែក​ទីផ្សារ​អចលនទ្រព្យ​។​

​លោក Thomas O’Sullivan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Realestate.com.kh បាន​មានប្រសាសន៍ថា ដោយមាន​ការគាំទ្រ​យ៉ាងច្រើន​ក្រៃលែង និង​ភាពជោគជ័យ​លើសពី​ការរំពឹងទុក ជាមួយ​ចំនួន​អ្នកចូលរួម​ជាង ២​ម៉ឺន​នាក់ ក្នុង​ព្រឹត្តិការណ៍​កាលពី​ឆ្នាំមុន គឺ​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​កម្ពុជា​ឆ្នាំ​២០១៩ ក្រុមហ៊ុន Realestate.com.kh ពិត​ជាមាន​កិត្តិយស និង​រំភើប ក្នុងការ​រៀបចំ និង​នាំយក​មហា​ព្រឹត្តិការណ៍​នេះ ត្រឡប់មកវិញ សម្រាប់​ប្រជាជន​កម្ពុជា ក៏ដូចជា​គ្រប់គ្នា​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។​
 
​លោក O’Sullivan មានប្រសាសន៍ថា​៖«​យើង​ពិតជា​រំភើប​ខ្លាំងណាស់ ក្នុងការ​នាំយក​ព្រឹត្តិការណ៍ ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ ត្រឡប់​មកកាន់​ប្រជាជន​កម្ពុជា​វិញ ជាពិសេស អ្នក​ដែល​កំពុង​គិតពិចារណា​ក្នុង​ការទិញ​ផ្ទះ​ដំបូង ឬ​ឡាន​ដំបូង​របស់​ពួកគេ ឬ​សម្ភារ​ផ្សេងៗ​»​។​
 
​លោក O’Sullivan បានបញ្ជាក់​បន្ថែមថា​៖«​គោលបំណង​ធំ​បំផុត​របស់​យើង គឺ​ផ្ដល់​ឲ្យ​ក្រុមគ្រួសារ​ជនជាតិ​កម្ពុជា នូវ​ឱកាស​ទទួលបាន​ការបញ្ចុះ​តម្លៃ ដ៏​ច្រើន​សន្ធឹកសន្ធាប់​ប្រចាំឆ្នាំ​នៅ​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ និង​បង្កើត​កន្លែង​មួយ ដែល​ក្រុមគ្រួសារ​ទាំងអស់ អាច​ចំណាយពេល​យ៉ាង​សប្បាយរីករាយ ជាមួយគ្នា​នា​ចុង​សប្ដាហ៍​»​។​
 
​លោក ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ CPL ដែល​បាន​ចូលរួម ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ ឆ្នាំ​២០១៩ បាន​មានប្រសាសន៍ថា ពិព័រណ៍​នេះ​មានការ​រៀបចំ​ល្អ ហើយ​វា​បាន​ទាក់ទាញ​មនុស្ស​រាប់ពាន់​នាក់មក​ទស្សនា ដែល​នេះ​ជា​ឱកាសល្អ សម្រាប់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម បាន​ផ្សព្វផ្សាយ​ពី​ផលិតផល និង​សេវាកម្ម​របស់​ពួកគេ​។

លោក ចេង ខេង មានប្រសាសន៍ថា​៖«​យើង​ឃើញថា មានការ​ចាប់អារម្មណ៍​ច្រើន​មែនទែន​។ វា​ជា​កម្មវិធី​មួយ​ដែល​ល្អ មាន​មនុស្ស​យ៉ាងច្រើន​កុះករ ចូលរួម​ក្នុង​កម្មវិធី​នេះ​»​។​
 
​តើ​នឹងមាន​ការតាំង​បង្ហាញ​អ្វីខ្លះ នៅក្នុង​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ឆ្នាំ​២០២០​នេះ​?
 
​ក្រៅពី​មាន​តាំ​ង​បង្ហាញ​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ មកពី​គ្រប់​ទីកន្លែង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានដូចជា​៖​ផ្ទះល្វែង ខុន​ដូ វីឡា និង​ដី ពិព័រណ៍​នេះ ក៏មាន​តាំង​បង្ហាញ​សម្ភារ​ផ្សេងៗ​ផងដែរ ដូចជា រថយន្ត សម្លៀកបំពាក់ គ្រឿងសង្ហារិម សម្ភារ​ចង្ក្រាន​បាយ សម្ភារ​កីឡា ម៉ូតូ ទូរស័ព្ទ និង​សម្ភារ​ជាច្រើន​ផ្សេងទៀត​។​
 
​ព្រឹត្តិការណ៍​នេះ ក៏មាន​ការតាំង​បង្ហាញ​ពី​វិស័យ​ហិរញ្ញវត្ថុ​ផងដែរ ដែលមាន​ការចូលរួម​ពី​គ្រិះ​ស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ធំៗ​នៅ​កម្ពុជា​។ ក្រៅពីនេះ ក៏មាន​ស្ដង់​លក់​ចំណីអាហារ និង​កន្លែង​កម្សាន្ត​សម្រាប់​គ្រួសារ​ផងដែរ​។​
 
​ក្រុមហ៊ុន​មួយចំនួន បាន​កក់​ស្ដង់​របស់​ពួកគេ​រួចរាល់​ហើយ សម្រាប់​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ឆ្នាំ​២០២០
 
​ខណៈពេល​នេះ មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ​ធំៗ​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ធនាគារ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ក្រុម​ភ្នាក់ងារ​អចលនទ្រព្យ និង​ក្រុមហ៊ុន​ស្ថាបត្យកម្ម​មួយចំនួន បាន​កក់​កន្លែង​របស់​ពួកគេ​រួចរាល់​ហើយ សម្រាប់​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ឆ្នាំ​២០២០ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៤ និង​២៥ ខែមេសា ឆ្នាំ​២០២០ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​។​
 
​ក្រុមហ៊ុន​ទាំងនោះ​រួមមាន​៖ Prince Real Estate, Morgan Group, Urban Village, Garden One, La Vista One, Creed Development, Borey VIP, Borey Mongkul Phnom Penh, Borey Lorn City, Borey The Flora, Elite Capital 168, Par 21, MZ Design, Aristo, ACMA Hitachi, CBRE Cambodia, CPL Cambodia Properties Limited and RHB Bank​។​
 
​សូម​ទស្សនា​រូបភាព​មួយចំនួន ពី​ព្រឹត្តិការណ៍​ឆ្នាំមុន​៖


























 
​ប្រសិនបើ​លោកអ្នក​ជា​ម្ចាស់​គម្រោង ក្រុមហ៊ុន ឬ​អ្នកពាក់ព័ន្ធ​ផ្សេងៗ ក្នុង​វិស័យ​អចលនទ្រព្យ ដែលមាន​បំណង​តាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់​អ្នក នៅក្នុង​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​កម្ពុជា​ឆ្នាំ​២០២០​នេះ សូម​ទំនាក់ទំនង​មកកាន់ Realestate.com.kh ឥឡូវនេះ​។ 
 
​សម្រាប់​ព័ត៌មាន អំពី​ការ​ជាវ​ស្ដង់​ពិព័រណ៍ និង​ការចូលរួម​ជា​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី សូម​ចុច​តំណ​ភ្ជាប់​នេះ https://realestatekh.lpages.co/2020-cambodia-home-lifestyle-expo-kh/​។​
​ដើម្បី​ចុះឈ្មោះ ឬ​ទំនាក់ទំនង​ទៅកាន់​៖​ https://www.realestate.com.kh/km/news/home-and-lifestyle-expo-2020-announcement/
 
​នី​ន កាំ​ង (​ខ្មែរ និង ចិន​)
+855 78 637 323
+855 93 552 305
Tyler Stuart (English)
+855 12 599 699
+855 81 599 669
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com