ជាតិ
សង្គមជាតិ
កម្មកររោងចក្រ «វុណាមី» នៅតាកែវ ជាង៤០នាក់ បានសន្លប់ ដោយមិនដឹងមូលហេតុ រូបពីរដ្ឋបាលស្រុកបាទី ខេត្តតាកែវ
× ភ្នំពេញ៖ កម្មកររោងចក្រកាត់ដេរ «វុណាមី» ជាង៤០នាក់ នៅស្រុកបាទី ខេត្តតាកែវ បានដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី២១ មករា ឆ្នាំ២០២០នេះ ។
លោក ភួន ឈីម អភិបាលស្រុកបាទី កំពុងចុះពិនិត្យស្ថានភាពនៅរោងចក្រ បានបញ្ជាក់ថា ករណីដួលសន្លប់នេះ មិនទាន់រកមូលហេតុឃើញនៅឡើយទេ។
«កម្មករជាង៤០នាក់ បានសន្លប់នៅព្រឹកនេះ ហើយឥឡូវខ្ញុំនិងក្រុមការងារកំពុងចុះពិនិត្យរោងចក្រ ដើម្បីរកមូលហេតុ»។ នេះបើតាមការបញ្ជាក់របស់លោក អភិបាលស្រុកបាទី ដោយប្រាប់សារព័ត៌មានថ្មីៗ បន្ថែមថា កម្មករដែលសន្លប់ កំពុងសម្រាកនៅមន្ទីរពេទ្យឯកជននៅជិតរោងចក្រ៕
Tag:
សង្គម
ដួលសន្លប់
ខេត្តតាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com