ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​ទេ​អាហារ​អ្វីខ្លះ​អាចធ្វើឱ្យ​អ្នក​អារម្មណ៍មិនល្អ​?
21, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អារម្មណ៍​ប្រែប្រួល​មិនល្អ ឬ​ឆាប់​ខឹង​មែន​ទេ​? វា​អាច​បណ្ដាលមកពី​អាហារ​ដែល​អ្នក​បានទទួល​ទាន​! អាហារ​មួយចំនួន​ជះឥទ្ធិពល​លើ​អារម្មណ៍​គួរឱ្យកត់សម្គាល់​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ចៀសវាង​ប្រសិនបើ​កំពុង​ជួបប្រទះ​បញ្ហា​ឆាប់​ប្រែប្រួល​អារម្មណ៍ ៖
 
១. អាហារ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​

​ទោះបីជា​កាហ្វេ​អ៊ី​ន​ជួយ​បង្កើន​ថាមពល ប៉ុន្តែ​ការទទួល​ទាន​ច្រើនពេក​អាច​ជះឥទ្ធិពល​មិនល្អ​ចំពោះ​សុខភាព​រាងកាយ រួមទាំង​អារម្មណ៍​ផងដែរ​។ ការ​ទទួលទាន​កាហ្វេ​អ៊ី​ន​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​ថប់​បារម្ភ​គួរឱ្យ​បារម្ភ​! កាហ្វេ​អ៊ី​ន​ជះឥទ្ធិពល​លើ​សារ​ធាតុគីមី​ក្នុង​ខួរក្បាល​ដែល​ធ្វើឱ្យ​អារម្មណ៍​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​។​
 
២. អាហារ​មាន​ផ្ទុក​សារធាតុ​នីត្រាត​

​ពិសេស គឺ​សាច់​កែច្នៃ​! ការទទួល​ទាន​សាច់​កែច្នៃ​អាច​បណ្ដាលឱ្យ​អារម្មណ៍មិនល្អ ឈឺក្បាល ហើមពោះ និង​ឈឺចាប់​សន្លាក់​ថែម​ទៀតផង​។ ក្រៅពី​សារធាតុ​នីត្រាត​ហើយ​នោះ​សាច់​កែច្នៃ​ក៏មាន​ផ្ទុក​សម្បូរ​ទៅជា​តិ​សូ​ដ្យូ​ម​ដែល​អាច​បង្កបញ្ហា​ឈឺ​រមួល​ក្នុង​ពោះ​។ អាហារ​កញ្ចប់​មួយចំនួន​ក៏មាន​ផ្ទុក​សារធាតុ​នីត្រាត​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​កុំ​ទទួលទាន​ច្រើនពេក​។ បើ​អាច​ចូរ​ជ្រើសរើស​សាច់​ស្រស់ៗ​មក​ចម្អិន​ទទួលទាន​ល្អ​ជាង​។​
 
៣. អាហារ​និង​ភេសជ្ជៈ​ផ្អែម​

​ពិតណាស់​អាហារ​ផ្អែមៗ​ដូចជា​នំ​គុក​ឃី នំ​ខេ​ក និង​ស្ករ​គ្រាប់​ជាដើម គឺមាន​រសជាតិ​ឆ្ងាញ់​និង​អាចជួយ​បង្កើន​ថាមពល ប៉ុន្តែ​ការទទួល​ទាន​ច្រើនពេក គឺ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព រួមទាំង​អារម្មណ៍​។ អាហារ​ផ្អែមៗ​អាច​ផ្ដល់​ថាមពល​ឆាប់រហ័ស ប៉ុន្តែ​មិនបាន​យូរ​ដូច​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ឡើយ​។ អាហារ​ផ្អែមៗ​អាច​បណ្ដាលឱ្យ​អារម្មណ៍មិនល្អ​និង​ឃ្លាន​ផ្អែម​ខ្លាំង​។ អាហារ​ផ្អែម​អាច​បញ្ចេញ​អ័រម៉ូន​សេ​រ៉ូ​តូ​នី​ន​ក្នុង​ខួរក្បាល​ជួយ​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ ប៉ុន្តែ​បាន​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ​! ប្រសិនបើ​អ្នក​ឃ្លាន​ផ្អែម​ជម្រើស​ដ៏​ប្រសើរ ហើយ​អាច​រក្សា​អារម្មណ៍​ល្អប្រសើរ​បានយូ​រ​នោះ គឺ​ការ​ទទួលទាន​ផ្លែឈើ​ស្រស់ៗ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com