ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សណ្ដែកសៀង​ល្អ​យ៉ាងណាខ្លះ​ចំពោះ​សុខភាព​?
21, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​ដឹង​ហើយ​ថា​សណ្ដែកសៀង​អាច​ត្រូវបាន​យកមក​ធ្វើជា​អាហារ​និង​ភេសជ្ជៈ​ដែលមាន​រសជាតិ​ឆ្ងាញ់​ដូចជា​តៅហ៊ូ ព្រមទាំង​ទឹក​សណ្ដែក ប៉ុន្តែ​ទោះបី​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ក៏​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ថា​តើ​សណ្ដែកសៀង​អាច​ផ្ដល់​ផល​ល្អ​យ៉ាងណាខ្លះ​ចំពោះ​សុខភាព​រាងកាយ​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​រួមបញ្ចូល​សណ្ដែកសៀង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖
 
១. ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​
 
​សណ្ដែកសៀង​មាន​ផ្ទុក​សារធាតុ isoflavones និង​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ជួយ​ទប់ស្កាត់​កាត់បន្ថយ​អាកា​រៈ​នៃ​ការ​រលាក​ក្នុង​រាងកាយ​។​
 
២. ល្អ​សម្រាប់​សុខភាព​សាច់ដុំ​

​សណ្ដែកសៀង​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​ប្រូតេអ៊ីន​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​សាច់ដុំ​រឹងមាំ​ប្រសើរ​។​
 
៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​

​នេះ​ក៏​ព្រោះតែ​សណ្ដែកសៀង​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​ល្អ monounsaturated និង polyunsaturated ដែល​ជួយ​បង្អាក់​ការដឹកជញ្ជូន​កូ​ឡេ​ស្តេ​រ៉ូ​ល​ទៅក្នុង​ឈាម​។ ម្យ៉ាងវិញទៀត​សណ្ដែកសៀង​គ្មាន​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែល​បង្កបញ្ហា​ស្ទះ​សរសៃឈាម​ឡើយ​។​
 
៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​នេះ​ក៏​ព្រោះតែ​សណ្ដែកសៀង​មាន​ផ្ទុក​សមាសធាតុ​ម្យ៉ាង​ហៅថា saponins ដែលមាន​ប្រសិទ្ធភាព​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។​
 
៥. ទប់ស្កាត់​ជំងឺមហារីក​

​សណ្ដែកសៀង​មាន​ផ្ទុក​សារធាតុ Isoflavones ជាតិ​សរសៃ និង​សមាសធាតុ​ម្យ៉ាង​ហៅថា phytoestrogens ដែលមាន​លក្ខណៈសម្បត្តិ​ប្រយុទ្ធប្រឆាំង​ជំងឺមហារីក​។ ការរួមបញ្ចូល​សណ្ដែក​សៀង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​អាចជួយ​ប្រយុទ្ធប្រឆាំង​ការលូតលាស់​នៃ​ដុំ​សាច់​មហារីក​ក្នុង​កោសិកា​ក្រពេញ​ប្រូ​ស្តា​ត កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ មហារីក​ស្បែក និង​មហារីក​សុដន់​។​
 
៦. សុខភាព​ឆ្អឹង​រឹងមាំ​

​សណ្ដែកសៀង​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​កាល់ស្យូម​ដែល​ចាំបាច់​ណាស់​សម្រាប់​សុខភាព​ឆ្អឹង​រឹងមាំ​។ ម្យ៉ាងវិញទៀត​សារធាតុ phytoestrogen នៃ​សណ្ដែកសៀង​ជួយ​ព​ន្លឿ​ន​ក៏ដូចជា​បង្កើន​ការ​ស្រូប​ជាតិ​កាល់ស្យូម​ដោយ​រាងកាយ​និង​ទប់ស្កាត់​ការបាត់បង់​ម៉ាស​នៃ​ឆ្អឹង​។ ដូច្នេះ​អ្នក​អាច​នឹង​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​ជាមិនខាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com