ជាតិ
លោក សុខ ទូច ត្រូវ​តែងតាំង​ឡើងវិញ​ជា​ប្រធាន​រាជបណ្ឌិត្យសភា ឋានៈ​ស្មើ​រដ្ឋមន្ត្រី​
21, Jan 2020 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក សុខ ទូច ដែលមាន​គោរមងារ​ជា​បណ្ឌិតសភា​ចា​រ្យ ត្រូវ​ព្រះករុណា​ព្រះមហាក្សត្រ ប​ង្គ្រា​ប់​តែងតាំង​ឡើងវិញ​ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ចុះ​កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០​។

 
​លោក សុខ ទូច បាន​ឡើង​ឋានៈ​ពី​អនុប្រធាន​ទៅជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ជំនួស​លោកស្រី ខ្លូត ធីតា កាលពី​ឆ្នាំ​២០១៧ ហើយ​បន្ត​ដឹកនាំ​ស្ថាប័ន​មួយ​នេះ​រហូតដល់​បច្ចុប្បន្ន​។​
 
​កាលពី​ថ្ងៃ​២៦ ខែធ្នូ ឆ្នាំ​២០១៩ ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​ស្តីពី​ការបង្កើត​រាជបណ្ឌិត្យសភា​កម្ពុជា ជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល ដូច្នេះ មុខតំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា គឺ​ត្រូវ​តែងតាំង​ឡើងវិញ  ហើយ​លោក សុខ ទូច បន្ត​ដឹកនាំ​ស្ថាប័ន​ជាតិ​មួយ​នេះ​។​
 
​មាត្រា​១​នៃ​ព្រះរាជក្រឹត្យ បញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា (​រ​.​ប​.​ស​.​ក​) ដែល​ត្រូ​ប​បាន​បង្កើតជា​រដ្ឋបាល​សាធារណៈ ស្ថិតក្រោម​អាណាព្យាបាល​បច្ចេកទេស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ស្ថិតក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕

Tag:
 សុខ ទូច​
© រក្សាសិទ្ធិដោយ thmeythmey.com