អត្ថបទពាណិជ្ជកម្ម
ស្គាល់​អត្តសញ្ញាណ​ហើយ​! អ្នកឈ្នះ​រង្វាន់​រថយន្ត​ទំនើប​ទី​២ ពី​ស្រា​បៀ កម្ពុជា រស់នៅ​ខណ្ឌ​សែន​សុខ ភ្នំពេញ​
21, Jan 2020 , 4:31 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ បន្ទាប់ពី​បង្ហាញមុខ​ជាមួយ​ក្រវិល​កំប៉ុង ស្រា​បៀរ កម្ពុជា ដែលមាន​រង្វាន់​រថយន្ត​ទំនើប Porsche លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រយៈពេល​២​ថ្ងៃ​ចុង​ក្រោយនេះ ឥឡូវ​ក្រុមការងារ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ផ្តល់ព័ត៌មាន​ច្បាស់ការ​ហើយ​ថា អ្នកឈ្នះ​រង្វាន់​រថយន្ត​ទំនើប​ទី​២​នេះ​មាន​ឈ្មោះថា ពុំ ឆុង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទីកន្លែង​កំណើត នៅ​ស្រុក​មេសាង ខេត្តព្រៃវែង និង​បច្ចុប្បន្ន​រស់នៅ ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។
 
​លោក ពុំ ឆុង មានមុខរ​បរជា​ជួញដូរ​អចលនទ្រព្យ និង​ជា​អតិថិជន​ម្នាក់ ដែល​តែង​គាំទ្រ​ពិសា ស្រា​បៀរ កម្ពុជា រាល់ពេល​មានកម្ម​វិធី​ជួបជុំ​ផ្សេងៗ​។ 
 
​លោក​រៀបរាប់​ដំណើរ​ដើមទង​នៃ​ការ​ឈ្នះ​រង្វាន់​នេះ​ថា​៖ «​ខ្ញុំ​បាន​ទិញ​ស្រា​បៀ កម្ពុជា ចំនួន​៦​កំប៉ុង មក​ហូប​ពេល​ញុំ​ា​បាយ​ថ្ងៃត្រង់​ធម្មតា ស្រាប់តែ​គាស់​កំប៉ុង​ទី​២​មក ឃើញ​រូប​ឡាន​នេះ ទើប​ដឹងថា ខ្លួនឯង​មានសំណាង​បាន​រង្វាន់​ឡាន​ទំនើប Porsche ដូច​ការផ្សព្វផ្សាយ​រប​ស់​ក្រុមហ៊ុន ស្រា​បៀរ កម្ពុជា ពិតមែន​»​។ 


 
​លោក​បន្ថែមថា​៖ «​គ្រាន់តែ​គាស់​ឆា​ច់​ឃើញ​រូប​ឡាន ខ្ញុំ​ក៏​លាន់មាត់​ស្រែកប្រាប់​ប្រពន្ធ​ខ្ញុំ​ថា ឯង​អើយ​! ត្រូវ​ឡាន​ហើយ​! ពេលនោះ​ប្រពន្ធ​ខ្ញុំគេ​ថា​មិន​ជឿ​ទេ ដល់​តែ​ខ្ញុំ​យក​ក្រវិល​កំប៉ុង​ឱ្យមើល បាន​ហ៊ោ​ទាំងអស់គ្នា​តែម្តង​»​។ 
 
​លោក លាង ពៅ អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មានប្រសាសន៍ថា​៖ «​វា​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់​សម្រាប់​ខ្ញុំ ពេលដែល​ទទួលបាន​ព័ត៌មាន​នេះ​ពី​ក្រុមការងារ ព្រោះ​អ្នកឈ្នះ​រង្វាន់​រថយន្ត​ទំនើប​ទី​២ ចៃដន្យ​គាស់​ត្រូវចំ​ថ្ងៃ ដែល​យើង​កំពុង​មមាញឹក​ប្រគល់​រង្វាន់​រថយន្ត​ទំនើប​នេះ ទៅ​អ្នកឈ្នះ​ដំបូង​គេ​តែម្តង​។ ដូច្នេះហើយ​ខ្ញុំ​មានតែ​សូម​ចូលរួម​សាទរ ហើយ​យើង​នឹង​រៀបចំ​កម្មវិធី​ប្រគល់​រថយន្ត​ឲ្យ​អ្នកឈ្នះ​ទី​២​នេះ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​»​។  
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​!




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com