ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ កំពុង​បន្ត​សវនាការ​សំណុំរឿង​លោក កឹម សុខា​
22, Jan 2020 , 9:42 am        
រូបភាព
លោក កឹម សុខា (ពាក់ក្រវាត់កពណ៌ក្រហម) ស្ថិតក្នុងរថយន្ត ពេលចាកចេញពីសវនាការនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ (រូបពី AFP)
លោក កឹម សុខា (ពាក់ក្រវាត់កពណ៌ក្រហម) ស្ថិតក្នុងរថយន្ត ពេលចាកចេញពីសវនាការនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ (រូបពី AFP)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​បន្ត​សវនាការ​លើ​សំណុំរឿង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​បទ​ចោទ​«​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» នៅ​ថ្ងៃទី​២២ មករា​នេះ​។​


 
​លោក កឹម សុខា​, មេធាវី​រដ្ឋាភិបាល​, មេធាវី​របស់​ជនជាប់ចោទ រួមទាំង​តំណាង​ទូត អង្គការ​សង្គម​ស៊ីវិល សមាគម និង​អ្នកសារព័ត៌មាន កំពុងមាន​វត្ត​មាននៅ​ក្នុង​បន្ទប់​សវនាការ​។​
 
​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ មករា បានចាប់ផ្ដើម​បើកសវនាការ​ជំនុំជម្រះ​ក្តី​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ចោទ​ពីបទ​«​គប់គិត​ជាមួយ​បរទេស​» តាំងពី​អំឡុង​ឆ្នាំ​២០១៣ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល តាម​ពាក្យបណ្ដឹង​របស់​មេធាវី​រដ្ឋាភិបាល​។ សវន​ការ​នេះ គ្រោង​ដំណើរការ​នីតិវិធី​រយៈពេល​៣​ខែ ទើប​អាច​បញ្ចប់ ក្រោម​ហេតុផល​វា​ជា​រឿងក្តី​ធំ​៕
 

Tag:
 កឹម សុខា
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com