ជាតិ
កវីនិពន្ធ យឹម តា​ស្រង់​៖​ពេល​ចាប់​ប៊ិក​និពន្ធ​សុំ​គិតដល់​ប្រយោជន៍​រួម កុំ​ប្រើពាក្យ​ប៉ះពាល់​ដែល​យុវជន​ងាយ​ត្រាប់​តាម​
22, Jan 2020 , 2:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក​យឹម តា​ស្រង់ ជា​អ្នកនិពន្ធ​ដ៍​ល្បី​មួយរូប​នៅ​ប្រទេស​កម្ពុជា ដែលមាន​បទពិសោធន៍​និពន្ធ​ទំនុកច្រៀង ១៨​ឆ្នាំ​មកហើយ​។ បទ​ចម្រៀង​មួយ​បទៗ​ដែល​បាន​ផលិតឡើង​សុទ្ធតែ​ទទួលបាន​កា​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ កវីនិពន្ធ​ចម្រៀង​សម័យ យឹម តា​ស្រង់ ផ្តាំផ្ញើ​ទៅដល់​យុវជន​ជំនាន់​ក្រោយ​ដែល​ចង់​ក្លាយជា​អ្នកនិពន្ធ​ថា​៖«​ពេល​ចាប់​ប៊ិក​និពន្ធ សុំ​គិតដល់​ប្រយោជន៍​រួម កុំ​ប្រើពាក្យ​ប៉ះពាល់​ខ្លាំង ព្រោះ​សព្វថ្ងៃ​មាន​ទាំង​កុមារ​និង​យុវវ័យ​ជាច្រើន​ងាយ​នឹង​ទទួល​យកតាម​»​។ លោក តា​ស្រង់ ពន្យល់​ពី​ពាក្យ​ប៉ះពាល់​នេះ ថា សម័យ​ឥឡូវ ទាំង​កុមារ​និង​យុវជន គាត់​ចូលចិត្ត​ប្រើប្រាស់​បណ្តាញ​សង្គម​ច្រើន​ដូច YouTube , Facebook ដើម្បី​មើល​និង​ស្តាប់​ចម្រៀង​។ ដូច្នេះ បើ​អ្នកនិពន្ធ​សរសេរ​ចម្រៀង​ដែល​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី​ខ្មែរ នឹង​ងាយ​ធ្វើ​ឲ្យ​ពួកគាត់​ទទួលយក​និង​ធ្វើតាម​។



​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ដែល​សម្ភាស​ដោយ​លោក​ប៉ាន់ បូ​នី ដូចតទៅ​៖
 
 
​កវីនិពន្ធ​បទ​ចម្រៀង​ដ៏​ល្បី ដែល​ចាត់ទុក​ការនិពន្ធ​ជា​ចំណីផ្លូវ​ចិត្ត​ដ៏​ឆ្ងាញ់ និង​ជា​អាយុជីវិត​របស់ខ្លួន រូបនេះ​
​បាន​ចែករំលែក​ពី​វិធីសាស្ត្រ​ដើម្បី​និពន្ធ​បទ​ចម្រៀង​ឲ្យ​បានល្អ​ចំនួន​៥​ចំណុច​៖ ទី​១ តើ​ចូលចិត្ត​និពន្ធ​បទ​ប្រភេទ​ណា​? បុរាណ សម័យ ឬ​បទ​បែប​រ៉េ​ប​? ទី​២ ត្រូវ​យល់​អំពី​អត្ត​ច​រឹក​នៃ​សាច់ភ្លេង ទី​៣ ត្រូវ​យល់ច្បាស់​អំពី​គោលបំណង​នៃ​សាច់រឿង ទី​៤ ត្រូវ​យល់​អំពី​របៀប​សរសេរ តួ​សេចក្តី ចាប់ផ្តើម និង​បញ្ចប់ ទី​៥ ការប្រើប្រាស់​ពាក្យពេជន៍​។ លោក​បន្តទៀតថា ការនិពន្ធ​បទ​ចម្រៀង​មិនអាច​និយាយ​ពេលវេលា​នៃ​ការ​តែង​និពន្ធ​បានឡើយ ពោលគឺ​និយាយ​ពី​អារម្មណ៍ បើ​អារម្មណ៍ល្អ ពេលវេលា​និពន្ធ​ក៏​លឿន​ទៅតាម​ហ្នឹង​ដែរ​៕ 
 

Tag:
 យឹម តា​ស្រង់​
  និពន្ធ​ទំនុកច្រៀង​
 ​សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com