អត្ថបទពាណិជ្ជកម្ម
​ធនាគារ ABA និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បើក​ឲ្យ​មាន​មធ្យោបាយ​ទូទាត់​អន​ឡាញ​ ​សម្រាប់​វិនិយោគិន​
22, Jan 2020 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី​២១ មករា ឆ្នាំ​2020 កន្លងទៅនេះ ធនាគារ ABA ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឌីជីថល​ឈានមុខ​គេ​នៅ​កម្ពុជា នៅថ្ងៃនេះ ប្រកាស​ពី​ការចុះ​កិច្ចព្រមព្រៀង ជាមួយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​..​ម​.​ក​) ដើម្បី​ផ្ដល់​មធ្យោបាយ​ទូទាត់​ដ៏​ងាយស្រួល និង​ដោយ​ឥតគិតថ្លៃ សម្រាប់​ការបង់ថ្លៃ​សេវា ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន តាម​អន​ឡាញ​។
 
​កិច្ចព្រមព្រៀង​ស្ដីពី​ការប្រើប្រាស់​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សម្រាប់​ការបង់ថ្លៃ​សេវា​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន តាម​អន​ឡាញ ត្រូវបាន​ចុះហត្ថលេខា រវាង​លោក ស៊ូ សុជាតិ អគ្គ​នាយ គ​.​ក​.​ម​និង លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​ធនាគារ ABA ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​នៃ​ស្ថាប័ន​ទាំងពីរ​។ 
 
​ផ្អែកលើ​កិច្ចព្រមព្រៀង និង​ការភ្ជាប់​ប្រព័ន្ធ​ទូទាត់​ប្រកបដោយ​ភាពជោគជ័យ វិនិយោគិន​ដែលមាន​បំណង​ចាប់ផ្ដើម​ការវិនិយោគ នៅក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា នឹង​អាច​បង់ថ្លៃ​សេវា​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​តាម​អន​ឡាញ ជា​ប្រាក់រៀល ដោយ​ប្រើប្រាស់ ABA PAY ដែលជា​មុខងារ​ទូទាត់​បែប​ឌីជីថល​របស់​ធនាគារ ABA ឬ​អាច​ទូទាត់​តាម​កាត Visa, Mastercard ឬ កាត UnionPay របស់​ពួកគេ​។ វិនិយោគិន អាច​ទូទាត់​បាន​ដោយ​សុវត្ថិភាព និង​គ្រប់ពេលវេលា​នៅលើ​គេហទំព័រ​របស់ គ​.​ក​.​ម website www.secc.gov.kh ។​


 
​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ នាយក​ប្រតិបត្តិ​ធនាគារ ABA លោក Askhat Azhikhanov បាន​មានប្រសាសន៍ថា​៖«​យើង​មាន​សេចក្ដីសោមនស្ស​រីករាយ ក្នុងការ​ចាប់​ដៃគូ​ជាមួយ គ​.​ក​.​ម ដើម្បី​ផ្ដល់​ដំណោះស្រាយ​ឌីជីថល​របស់​យើង សម្រាប់​សេវា​ទូទាត់​អន​ឡាញ ដល់​វិនិយោគិន​ជា​រូបវន្តបុគ្គល និង​ជា​ក្រុមហ៊ុន​។ ដោយ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា កំពុងមាន​ការរីកចម្រើន​ទៅមុខ យើង​ជឿជាក់ថា នឹងមាន​វិនិយោគិន​កាន់តែ​ច្រើនឡើងៗ សម្រេចចិត្ត​ចូលមក​វិនិយោគ​។ ហើយ​វា​ជា​រឿង​ចាំបាច់​ណាស់ ដែល​យើង​ត្រូវ​ផ្ដល់​ធ​ម្យោ​បាយ​ទូទាត់​ដ៏​ងាយស្រួល និង​អាច​ទុកចិត្តបាន សម្រាប់​ពួកគាត់​។ ដំណោះស្រាយ​ដែល​យើង​ដាក់​ឲ្យ​ប្រើប្រាស់ នៅលើ​គេហទំព័រ​របស់ គ​.​ក​.​ម នឹង​ឆ្លើយតប​ពេញលេញ ទៅតាម​តម្រូវការ​របស់​វិនិយោគិន ដោយ​ផ្ដល់ជូន​នូវ​ជម្រើស​ទូទាត់​ជាច្រើន ជាមួយ​ការគាំទ្រ​រូបិយប័ណ្ណ​ជាតិ គឺ​ប្រាក់រៀល​»​។​
 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ធនាគារ ABA ត្រូវបាន​ទទួលស្គាល់ថា ជា​ធនាគារ​ឈានមុខ​គេ ដោយសារ​យុទ្ធសាស្ត្រ​របស់ខ្លួន ដែល​ផ្ដោតលើ​បច្ចេកវិទ្យា និង​ការអភិវឌ្ឍ​ផលិតផល​ដ៏​ទំនើប​សម្រាប់​អតិថិជន​ជា​អាទិភាព​។ សមិទ្ធផល​របស់​ធនា​គារ នៅក្នុង​វឌ្ឍនភាព​ធុរកិច្ច​ឌីជីថល ត្រូវបាន​សាទរ​ដោយ​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ Asiamoney ដែល​ផ្ដល់​ពាន «​ធនាគារ​ឌីជីថល​ឆ្នើម​ជាងគេ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​2019» ដល់​ធនាគារ ABA​។  
 
​ជំហាន​នាំមុខគេ​លើ​សេវា​ធនាគារ​តាម​ទូរស័ព្ទដៃ និង​ឌីជីថល រួមជាមួយ​កំណើន​ដ៏​រឹងមាំ លើ គ្រប់​ផលិតផល​របស់ខ្លួន ធ្វើ​ឲ្យ​ធនាគារ​ទទួល​បានការ​ដំឡើង​ចំណាត់ថ្នាក់​ឥណទាន ពី​«B» ដល់ «B+» កាលពី​ខែធ្នូ ឆ្នាំ ២០១៩​កន្លងទៅនេះ ពី S&P Global Ratings៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com