អត្ថបទពាណិជ្ជកម្ម
ក្តី​ស្រមៃ​លើក​ស្លាក​ហាង​កាត់ដេរ​ឈ្មោះ​ខ្លួន​បានសម្រេច ក្រោយ​ត្រូវ​រង្វាន់​៥០ លាន​រៀល ពី ស្រា​បៀ កម្ពុជា​
22, Jan 2020 , 4:36 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ផាន់ ស្រួច បានសម្រេច​ក្តី​ស្រមៃ​របស់ខ្លួន ដែល​ចង់​បើកហាង​កាត់ដេរ​សម្លៀកបំពាក់ មាន​ស្លាក​យីហោ​ជា​ឈ្មោះ​ខ្លួនឯង ក្រោយ​ឈ្នះ​រង្វាន់​៥០​លាន​រៀល​ពី ស្រា​បៀ កម្ពុជា​។ បុរស​កូន​៣​រូបនេះ បានឈ្នះ​រង្វាន់​ធំ​នេះ កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ នាឱកាស​ជប់លៀង​ខួបកំណើត​កូនស្រី​ពៅ អាយុ​៥​ឆ្នាំ របស់គាត់ នៅឯ​ស្រុកកំណើត នា​ខេត្តកំពង់ចាម​។
 
​លោក​បាន​និយាយ​ទាំង​អារម្មណ៍​រំភើប​ថា​៖ «៥០​លាន​រៀល​នេះ មានតម្លៃ​ណាស់​សម្រាប់​ខ្ញុំ ព្រោះ​វា​បានសម្រេច​ក្តី​ប្រាថ្នា​ក្នុង​ជីវិត គឺ​បើកហាង​កាត់ដេរ​សម្លៀកបំពាក់​បុរស ដែលមាន​ឈ្មោះ​ខ្ញុំ​ជា​ម្ចាស់​។ ខ្ញុំ​ពិតជា​រំភើប​ណាស់ មិន​នឹកស្មានថា ខ្ញុំ​មាន​ថ្ងៃនេះ​ទេ​»​។​
 
​ជាងកាត់ដេរ​វ័យ​៤១​ឆ្នាំ ដែលមាន​ទីលំនៅ​បច្ចុប្បន្ន នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​រូបនេះ បាន​ដំណាល​ពី​ការ​ឈ្នះ​រង្វាន់​នេះ​ថា គាត់​បាន​អញ្ជើញ​បងប្អូន​ជិតស្និទ្ធ ត្រឹម​៥​នាក់​ប៉ុណ្ណោះ ដើម្បី​ជួបជុំ​ថ្ងៃ​ខួបកំណើត​កូនស្រី​ពៅ​។ គាត់​បាន​ទិញ ស្រា​បៀ កម្ពុជា កំប៉ុង​ថ្មី ១​កេស​ដោយ​រំពឹងថា នឹង​ទទួលបាន​រង្វាន់​យ៉ាងហោច ក៏ត្រូវ​១​កំប៉ុង​ដែរ ព្រោះ​ឮថា ស្រា​បៀ កម្ពុជា ថ្មី​មាន​រង្វាន់​កាន់តែច្រើន​។ កំប៉ុង​នាំ​សំណាង​ធំ ដែល​គាត់​មិន​នឹកស្មាន​ដល់ គឺ​កំប៉ុង​ទី ២១៕ 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com