កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបបាល់ទាត់មួយនៅអេហ្ស៊ីបទិញកីឡាករអាយុ៧៤ឆ្នាំ ទៅរួមក្រុម កីឡាករ Eez Eldin Bahder (ស្តាំ) ដែលមានវ័យ៧៤ឆ្នាំ (រូបភាពពីសហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប EFA)
× សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប (EFA) បានប្រកាសឈ្មោះកីឡាករបាល់ទាត់អាជីពដែលមានវ័យចំណាស់ជាងគេបំផុតលើលោក។ ក្លិបនៅលំដាប់ទី៣ នៃលីគបាល់ទាត់អេហ្ស៊ីប កាលពីថ្ងៃទី៦ ខែតុលា បានចុះហត្ថលេខានាំយកកីឡាករ Eez Eldin Bahder ដែលមានវ័យ៧៤ឆ្នាំទៅរួមក្រុម។
មិនមានព័ត៌មានលម្អិតណាមួយបង្ហាញថាតើកិច្ចព្រមព្រៀងនេះជាប្រភេទណា និងជាមួយក្លិបឈ្មោះអ្វីនោះដែរ ដែលកីឡាករ Bahder បានចុះហត្ថលេខាទៅរួមជាមួយនោះ។ ម្យ៉ាងវិញទៀត Bahder ក៏ត្រូវបានគេធ្លាប់ស្គាល់ក្នុងវិស័យបាល់ទាត់អេហ្ស៊ីប និងមិនមានប្រវត្តិលេងឲ្យក្លិបកម្រិតអាជីពផ្សេងទៀតនោះដែរ។
ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងស្មានមិនដល់នោះ EFA និង Bahder បានអញ្ជើញ Guinness (អ្នកចុះកំណត់ត្រាពិភពលោក) ឲ្យទៅមើលបុរសវ័យ៧៤ឆ្នាំលេងនៅក្នុងការប្រកួតលីគលំដាប់ទី៣។ ការអញ្ជើញនេះ គឺក្នុងគោលបំណងចង់ឲ្យមានការកត់កំណត់ត្រារបស់ Bahder ក្នុងនាមជាកីឡាករបាល់ទាត់អាជីពចំណាស់ជាងគេលើលោក៕
រូបភាពពីសហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប EFA
Tag:
Eez Eldin Bahder
អេហ្ស៊ីប
© រក្សាសិទ្ធិដោយ thmeythmey.com