អត្ថបទពាណិជ្ជកម្ម
ចូលឆ្នាំចិន សណ្ឋាគារប្រណិតបែបបុរាណ «ទែរូ» បញ្ចុះតម្លៃ២០% ជូនភ្ញៀវជាតិ-អន្តរជាតិ
× សណ្ឋាគារដ៏ប្រណិតបែបបុរាណទែរូ (Terres Rouges) ត្រូវបានសាងសង់ អំពី ឈើ ដោយរក្សារ ចនាបទខ្មែរ ដែលស្ថិតនៅមុខបឹងកន្សែង កណ្តាលក្រុងបានលុង ខេត្តរតនគិរី។ ក្នុងឱកាសចូលឆ្នាំចិន សណ្ឋាគារទែរូ នឹងផ្តល់កញ្ចប់សេវាកម្មកាន់តែពិសេស និងបញ្ចុះតម្លៃ២០ភាគរយ ជូនលោក-អ្នកនាង ក្នុងឱកាសចូលឆ្នាំសកលចិននេះ ។ ស្នាក់នៅក្នុងសណ្ឋាគារប្រណិតបែបបុរាណមួយនេះ លោក - អ្នក អាចទស្សនាវត្ថុ បុរាណខ្មែរដ៏សម្បូរបែបពិសាម្ហូប និងភ្លក្សស្រាជនជាតិដើមភាគតិច, អាហារបែបអាស៊ី និងអឺរ៉ុប នៅកន្លែងដ៏រ៉ូមែនទិ ក ទល់មុខបឹងកន្សែង ដែលធ្វើឲ្យអារម្មណ៍ លោក - អ្នក រំភើប និងបង្កើត នូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ។ កាន់តែពិសេស លោកអ្នកអាចទៅកម្សាន្តនៅតំបន់សក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែបនៅខេត្តភូមិភាគឦសានមួយនេះទៀតផង។
១. ស្នាក់នៅសណ្ឋាគារទែរូ (Terres Rouges) ប្រៀបដូចស្នាក់នៅកណ្ដាលក្រុង និងកណ្ដាលព្រៃ
២. សម្រស់ផ្កាស្រុក និងផ្កាព្រៃនៅសណ្ឋាគារទែរូ (Terres Rouges)
៣. បន្ទប់ស្នាក់នៅដ៏ប្រណិតរបស់សណ្ឋាគារទែរូ (Terres Rouges)
៤. សុបិនមួយរាត្រីដែលមិនអាចបំភ្លេចបាននៅសណ្ឋាគារទែរូ Terres Rouges
៥. សណ្ឋាគារទែរូ (Terres Rouges) លម្អដោយវត្ថុបុរាណ
៦. ពិសាម្ហូប និងភ្លក្សស្រាជនជាតិដើមភាគតិចនៅសណ្ឋាគារទែរូ (Terres Rouges)
៧. ស្នាក់នៅទែរូ (Terres Rouges) ជិះដំរីចូលព្រៃ, ទស្សនារបាំ និងភូមិជនជាតិដើមភាគតិច
ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់សេវាកម្មយើងខ្ញុំដូចខាងក្រោមនេះ៖
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com