សុខភាព
អន្តរជាតិ
ជំងឺរលាកសួតថ្មី កូរ៉ូណាវីរុស រាលដាលដល់សិង្ហបុរីហើយ
× ក្រសួងសុខាភិបាលសិង្ហបុរី នាល្ងាចថ្ងៃព្រហស្បតិ៍ បានអះអាងពីករណីរាលដាលជំងឺរលាកសួតថ្មី (កូរ៉ូណាវីរុស) លើបុរសជនជាតិចិនអាយុ៦៦ឆ្នាំម្នាក់។ មេរោគសាហាវដែលមានប្រភពពីក្រុងវូហាន ប្រទេសចិន បានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់ហើយ។
យោងតាមការផ្សាយរបស់ CNA បុរសចិនដែលធ្វើដំណើរពីខេត្តវូហាននោះ បានទៅដល់សិង្ហបុរី ជាមួយគ្រួសារកាលពីថ្ងៃទី២០ ខែមករា ដោយឆ្លងកាត់ខេត្ត Guangzhou តាមជើងហោះហើរ China Southern CZ351។ បច្ចុប្បន្នបុរសនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅដាច់ពីគេនៅមន្ទីរពេទ្យ Singapore General Hospital។
មេរោគនេះ ត្រូវរកឃើញដំបូងពីក្រុងវូហាន ដោយផ្ទាល់ ហើយគិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ នេះ អ្នកជំងឺមានជាង៦០០នាក់ និងស្លាប់១៧នាក់។ ក្រៅពីខេត្តវូហាន ករណីឆ្លងជំងឺនេះ មាននៅថៃ (៤ករណី), ហុងកុង (៣ករណី), ម៉ាកាវ (២ករណី), ជប៉ុន, កូរ៉េខាងត្បូង, តៃវ៉ាន់, អាមេរិក និងសិង្ហបុរី មាន១ករណីរៀងៗខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com