អត្ថបទពាណិជ្ជកម្ម
អ្នកឈ្នះ​ទាំង​៣៨​នាក់​ពី​ក្រវិល​កំប៉ុង ស្រា​បៀរ កម្ពុជា បាន​ត្រឡប់​ពី​អង់គ្លេស​មកដល់​ស្រុក​ខ្មែរ​វិញ​ហើយ ជាមួយ​អនុស្សាវរីយ៍​មិនអាច​បំភ្លេចបាន​
24, Jan 2020 , 10:26 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ចក្រភព​អង់គ្លេស​ទាំង​៣៨​នាក់ ដែល​ចេញដំណើរ​ពី​កម្ពុជា កាលពី​៥​ថ្ងៃមុន បាន​ត្រឡប់​មកដល់​ទឹកដី​កំណើត​វិញ​ហើយ ជាមួយ​ស្នាមញញឹម និង​រូបភាព​នៃ​ដំណើរ​កម្សាន្ត ដែល​ពោរពេញ​ដោយ​ភាពសប្បាយ​រីករាយ​ខ្លាំង​បំផុត​។ 
 
​អូស​វ៉ា​លី​ជាមួយនឹង​ស្នាមញញឹម ដើរចេញ​តាម​ច្រក​មកដល់​របស់​អ្នកដំណើរ នៃ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អ្នកនាង លាភ ស៊ីណា អ្នកឈ្នះ​រង្វាន់​ម្នាក់ ក្នុងចំណោម​អ្នក​ទាំង​៣៨​នាក់ បានបង្ហាញ​អារម្មណ៍​របស់ខ្លួន​ថា ដំណើរ​កម្សាន្ត​នេះ ពិតជា​រីករាយ​បំផុត​ក្នុង​ឆាកជីវិត​របស់​អ្នកនាង​។ 
 
​អ្នកនាង​លាភ ស៊ីណា បន្ថែមថា​៖ «​ចក្រភព​អង់គ្លេស គឺជា​ទឹកដី​ដ៏​ស្រស់​ស្អា្ត​ត​បំផុត​មួយ ក្នុង​ក្តី​ស្រមៃ​របស់ខ្ញុំ​ជា​យូរ​មកហើយ ដោយ​មិនដឹងថា​តើ​នឹង​សម្រេច​ក្តី​ស្រមៃ​នេះ​របៀប​ណា​នោះឡើយ​។ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន ស្រា​បៀរ កម្ពុជា ដែល​ផ្តល់នូវ​រង្វាន់​នេះ​សម្រាប់​ពលរដ្ឋ​កម្ពុជា ដែល​តែងតែ​គាំទ្រ​ផលិតផល​មួយ​នេះ និង​ធ្វើតាម​ការសន្យា​របស់ខ្លួន​ចំពោះ​អតិថិជន​»​។  
 
​អ្នកនាង​បន្តទៀតថា​៖ «​អ្វីដែល​ខ្ញុំ​មិនអាច​បំភ្លេចបាន គឺ​បាន​ទស្សនា​ដោយផ្ទាល់ ការប្រកួត​បាល់ទាត់​យ​កពាន​លី​ក​កំពូល​របស់​អង់គ្លេស រវាង​ក្រុម Manchester City និង​ក្រុម Crystal Palace នៅក្នុង​ពហុ​កីឡដ្ឋាន Ethihad Stadium តែម្តង រួមជាមួយ​បទពិសោធន៍ នៃ​ការហាត់​លេង​បាល់ទាត់​ជាមួយ​គ្រូបង្វឹក Manchester City​។ ចំណែកឯ​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល នៃ​ទីក្រុង​ឡុង​ដ៍ដែល​មានដូចជា នាឡិកា Big Ben ដ៏​ធំ​កណ្តាល​ទីក្រុង​ឡុង​ដ៍ សួន​ដ៏​ស្រស់ស្អាត​នៃ​រាជវាំង បាក់​ឃី​ង​ហាំ Buckingham របស់​ម្ចាស់​ក្ស​ត្រី Elizabeth និង វិមាន​ព្រឹទ្ធសភា Westminster និង អតីត​រាជវាំង Winsor Castle គឺ​ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់​សម្រាប់​ដំណើរ​កម្សាន្ត​នេះ​»៕ 




























 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com