ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម នឹងធ្វើ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ នៅ​ខេត្តមណ្ឌលគិរី ដើម្បី​ទាញ​ពលរដ្ឋ​មក​គាំទ្រ​
25, Jan 2020 , 8:59 am        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ ឆ្នាំ​២០២០ នៅ​ខេត្តមណ្ឌលគិរី ដើម្បី​លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ទាញ​ពលរដ្ឋ​មក​គាំទ្រ​។ ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​ពិ​ព័រ​ណ៌​ផលិតផល​ខ្មែរ​នេះ នៅ​ថ្ងៃទី​៥ ដល់ ៨​មីនា ឆ្នាំ​២០២០ នា​ក្រុង​សែន​មនោ​រម្យ​។​



​ក្រសួងពាណិជ្ជកម្ម អះអាងថា ខ្លួន​នឹង​កៀរគរ​ផលិតផល​ខ្មែរ មាន​គុណភាព​ខ្ពស់ និង​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់ រួមទាំង​ការ​វេច​ខ្ចប់​ល្អ​ត្រឹមត្រូវ និង​អនុលោម​តាម​ស្តង់ដារ​ផលិតកម្ម​ពី​គ្រប់ទិសទី​នៅ​ទូទាំងប្រទេស​មក​ដាក់តាំង​បង្ហាញ និង​ស្វែងរក​ដៃគូ​យកទៅលក់​បន្ត​។​
 
«​ការរៀបចំ​ពិព័រណ៍​នេះ ក្នុង​គោលបំណង​ទូងស្គរ​ពញ្ញាក់​ស្មារតី​មហាជន​ទូទៅ ឱ្យ​ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​ជា​អតិបរិមា​»​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម ដែល​បាន​បន្ថែមថា ការរៀបចំ​ពិ​ព័រ​ណ៌​នេះ គឺជា​យុទ្ធសាស្ត្រ​ជំរុញ និង​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​ឲ្យ​មានការ​ទទួលស្គាល់ និង​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំងប្រទេស​៕

Tag:
 ប៉ាន សូរ​ស័ក្តិ​
  ផលិតផល​ខ្មែរ​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com