កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ Tranmere ក្រុម​នៃ​លី​គ​ទី​៣​អង់គ្លេស​ទម្លាក់ Watford ឡើងទៅ​ជួប Man Utd
24, Jan 2020 , 4:17 pm        
រូបភាព
Tranmere Rovers ក្រុម​មកពី​លី​គ​កីឡាបាល់ទាត់​លំដាប់​ទី​៣ អង់គ្លេស (League One) បាន​ទម្លាក់ Watford ក្រុម​នៅ Premier League ដោយ​លទ្ធផល ២-១ ក្នុងការ​ប្រកួត​ពានរ​ង្វាន់ FA Cup ជុំ​ទី​៣ នៅ​រាត្រី​ថ្ងៃទី​២៣ ខែមករា​។ ជ័យជម្នះ​បាន​រុញ Tranmere បន្តទៅ​ជួប​ម្ចាស់​ជើងឯក​១២​សម័យ Manchester United​។​


 
​ជ័យជម្នះ​របស់​ក្រុម Tranmere កើតឡើង​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Emmanuel Monthe នៅ​នាទី​៣៦ និង Connor Jennings នាទី​១០៤ នៃ​ម៉ោង​បន្ថែម​។ ១​គ្រាប់​របស់ Watford ធ្វើបាន​ដោយ​កីឡាករ Kaylen Hinds នៅ​នាទី​៦៨​។ Watford ដែល​ធ្លាក់​ក្រោម​ថ្វី​ជើង​ក្រុម​នៅ​លំដាប់​ទី​៣​នេះ ជា​ក្រុម​រងជើង​ឯក​ឆ្នាំ​ចាស់​ឆ្នា ២០១៩​។​
 
Tranmere នឹង​បើកទ្វារ​កីឡដ្ឋាន Prenton Park ដើម្បី​ទទួល​ស្វាគមន៍ Man Utd នៅ​យប់​ថ្ងៃទី​២៦ ខែមករា វេលា​ម៉ោង ១០:០០​នាទី [​ម៉ោង​នៅ​កម្ពុជា​] ខណៈ ម្ចាស់​ការពារ​តំណែង​ជើងឯក Manchester City ត្រូវ​តតាំង​ជាមួយ Fulham ក្រុម​នៃ​លី​គ​ទី​២​អង់គ្លេស Championship នៅវេលា​ម៉ោង ៨:០០​នាទី​។​
 
​ក្រៅពីនេះ មាន​១៤​គូ​ផ្សេងទៀត នឹងត្រូវ​ប្រជែង​គ្នា​ទៅ​វគ្គ​បន្ត នៃ​ក្របខណ្ឌ FA Cup ឆ្នាំ​២០២០​នេះ​៕
 


Tag:
 FA Cup
  Tranmere Rovers
© រក្សាសិទ្ធិដោយ thmeythmey.com