ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! រក្សា​សុខភាព​ស្បែក​ស្រស់ស្អាត ជាមួយ​ប្រេង​ចម្រាញ់​ចេញពី​ផ្លែឈើ​ទាំងនេះ​
25, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ចង់ដឹង​ទេ​ថា​ប្រេង​ចម្រាញ់​ចេញពី​ផ្លែឈើ​អ្វីខ្លះ​ដែល​ល្អ​សម្រាប់​សុខភាព​ស្បែក​?​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ប្រេង​ទាំងនោះ ៖

 
១. ប្រេង​ផ្លែ​ប៉េ​ស​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត Linoleic និង​អាស៊ីត oleic ដែល​រក្សា​ឱ្យ​ស្បែក​តឹង​ណែន​និង​មាន​សំណើម​។ ប្រេង​ផ្លែ​ប៉េ​ស​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​ចាស់​តាម​វ័យ​ផងដែរ​។ ប្រេង​ផ្លែ​ប៉េ​ស គឺ​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ស្បែក​ស្ងួត​។​
 
២. ប្រេង​អាល់​ម៉ុ​ន​
 
​ល្អ​សម្រាប់​ផ្ដល់​សំណើម​ដល់​ស្បែក​។ ការប្រើប្រាស់​ប្រេង​អាល់​ម៉ុ​ន​អាចជួយ​រក្សា​សុខភាព​ស្បែក​ចាប់ពី​ស្រទាប់​ខាងក្នុង​តែម្ដង​។ អ្នក​ក៏​អាច​លាប​ម៉ាស្សា​ប្រេង​អាល់​ម៉ុ​ន​លើ​ស្បែកក្បាល​ដើម្បីឱ្យ​សក់​កាន់តែ​រឹងមាំ​ផងដែរ​។​
 
៣. ប្រេង​គ្រាប់​ទំពាំងបាយជូរ​
 
​ល្អ​សម្រាប់​ជួសជុល​កោសិកា​ស្បែក​ឡើងវិញ​និង​រក្សា​សំណើម​។​
 
៤. ប្រេងដូង​
 
​ប្រេង​ដែល​អាច​ទទួលទាន​បាន​នេះ​អាច​ប្រើ​ដើម្បី​ពង្រឹង​សុខភាព​សក់​ដែល​ខូចខាត​ឡើងវិញ​។ អ្នក​ក៏​អាច​លាបប្រេង​ដូង​លើ​ស្បែក​ដើម្បី​រក្សា​សំណើម​ផងដែរ​។ ការ​ទទួលទាន​ប្រេងដូង ១ ស្លាបព្រា​បាយ​ក្នុង​មួយថ្ងៃ​ជួយ​រក្សា​សុខភាព​ស្បែក​ល្អប្រសើរ​ពី​ខាងក្នុង​។​
 
៥. ប្រេង​ផ្លែ​បឺ​រ​
 
​ប្រេង​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អ monounsaturated និង​វីតាមីន E ដែល​ជួយ​រក្សា​ជាតិ​សំណើម​នៃ​ស្បែ​កបាន​យ៉ាង​ប្រសើរ​ខណៈដែល​ស្នាម​ជ្រីវជ្រួញ​ងាយ​នឹង​លេចឡើង​ចំពោះ​ស្បែក​ស្ងួត​។​
 
៦. ប្រេង​អូ​លីវ​
 
​ល្អ​សម្រាប់​ផ្ដល់​និង​រក្សា​សំណើម​នៃ​ស្បែក​។ អ្នក​ក៏​អាច​លាបប្រេង​អូ​លីវ​កៀនៗ​ក្រចក​ដើម្បីឱ្យ​ស្បែក​ជុំវិញ​ក្រចក​មាន​សភាព​ទន់​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com