ជាតិ
ភរិយាសម្ដេច ហេង សំរិន ត្រូវបានផ្ដល់គោរមងារជា សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន
× ភ្នំពេញ៖ ព្រះមហាក្សត្របានត្រាស់បង្គាប់ផ្ដល់គោរមងារលោកស្រី សៅ ទី ហេងសំរិន ជាសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ។
ព្រះរាជក្រឹត្យចុះថ្ងៃទី២៣ខែមករាឆ្នាំ២០២០ បានឲ្យដឹងថា លោកស្រី សៅ ទី ហេងសំរិន បានគាំទ្រ តស៊ូកក្នុងការរំដោះជាតិ ជាអ្នកស្នេហាជាតិ ការពារជាតិនិងសាសនា និងគាំពារយ៉ាងខ្ជាប់ខ្ជួនតាមមាគ៌ានយោបាយបង្រួបបង្រួមជាតិផ្សះផ្សារជាតិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះករុណា ព្រះបរមរតនកោដ្ឋ។ លោកស្រីបានបរិច្ចាគកម្លាំងកាយចិត្ត និងទ្រព្យធន ជូនសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា។ ហេតុនេះត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជាសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ៕
© រក្សាសិទ្ធិដោយ thmeythmey.com