ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រើ​ថ្នាំ​ផ្សះ​ច្រើនពេក អ្នក​អាច​នឹង​ជួប​ផលវិបាក​ទាំងនេះ​
26, Jan 2020 , 8:59 pm        
រូបភាព
​ថ្នាំ​ផ្សះ គឺជា​ថ្នាំ​ដែល​គេ​ប្រើ ដើម្បី​ព្យាបាល​ការបង្ក​រោគ​ដែល​បង្កឡើង​ដោយ​ពពួក​បាក់​តេ រី ដែលមាន​ដូចជា​ជំងឺ​រលាក់​បំពង់ក រលាក​សួត ឬ​គ្រុនពោះវៀន​ជាដើម​។​

 
​ដូចដែល​យើង​ធ្លាប់​ដឹង​មកហើយ​ថា ឱសថ គឺជា​អាវុធ​មុខ​ពីរ ដែល​វា​អាច​ព្យាបាល​ជំងឺ​ឲ្យ​ជា តែ​ក៏មាន​ផលវិបាក​ផងដែរ ដែល​បណ្តាលមកពី​ថ្នាំ​ទាំងនោះ​។​
 
​តើ​ផលវិបាក​នៃ​ការប្រើប្រាស់​ថ្នាំ​ផ្សះ​មាន​អ្វីខ្លះ​?
 
​ផលប៉ះពាល់​ដែលមាន​ញឹកញាប់​បំផុត​នៃ​ការប្រើ​ថ្នាំ​ផ្សះ​ច្រើន គឺ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ដែល​វា​កើតមាន​នៅលើ​មនុស្ស​ម្នាក់​ក្នុងចំណោម ១០ នាក់​ដែល​បាន​ប្រើ​ថ្នាំ​ផ្សះ​។​
 
​ផលប៉ះពាល់​ទាំងនោះ​រួមមាន ៖
 
• ការ​មាន​អារ​ម្មរ​ណ៏​ថា​មាន​ជំងឺ​
• រាក​
• ហើមពោះ និង​មិន​រំលាយ​អាហារ​
• ឈឺពោះ​
• ការបាត់បង់​ចំណង់​អាហារ​។​
 
​ផលប៉ះពាល់​ទាំងនេះ ជាធម្មតា​មាន​សភាព​ស្រាល ហើយនឹង​បាត់ទៅ​វិញ​នៅពេលដែល​អ្នក​ឈប់​ប្រើប្រាស់​ថ្នាំ​ទាំងនោះ​។ ប្រសិនបើ​អ្នក​ជួបប្រទះ​ផលប៉ះពាល់​ណាមួយ​ផ្សេងទៀត អ្នក​គួរតែ​ទាក់ទង​ទៅ​វេជ្ជបណ្ឌិត​របស់​អ្នក​ដែល​កំពុងតែ​ផ្តល់​ការព្យាបាល​ដល់​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com