ជាតិ
សង្គមជាតិ
ក្មេងប្រុសអាយុ៨ឆ្នាំ ស្លាប់ ដោយសារដុតផាវ
× ក្មេងប្រុសម្នាក់អាយុ៨ឆ្នាំ បានបាត់បង់ជីវិត ដោយសារតែការដុតផាវ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ ក្មេងប្រុសនោះ ឈ្មោះ ផាន់ណា ដារ៉ូ រស់នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ច បានសួរក្មេងប្រុសម្នាក់អាយុ៥ឆ្នាំ ឈ្មោះ ម៉ង ម៉ានោ ដែលបានលេងជាមួយក្មេងប្រុសឈ្មោះ ផាន់ណា ដារ៉ូ អំពីហេតុការណ៍នេះ។ តាមសម្តីរបស់ក្មេងប្រុសឈ្មោះ ម៉ង ម៉ានោ សមត្ថកិច្ច បានដឹងមូលហេតុថា ក្មេងប្រុសឈ្មោះ ផាន់ណា ដារ៉ូ បានដុតផាវ ដាក់ចូលក្នុងធុងសាំង ហើយទៅអើតមើល ពេលនោះ ផាវ ក៏ផ្ទុះ ធ្វើឲ្យធុងសាំង ប៉ើងឡើងលើ ចំណែកក្មេងប្រុសឈ្មោះ ផាន់ណា ដារ៉ូ បានដួលទៅលើដី។
ស្នងការដ្ឋាននគរខេត្តកណ្តាល បង្ហោះលើទំព័រហ្វេសប៊ុកថា ក្រោយកើតហេតុ ក្មេងប្រុសឈ្មោះ ផាន់ណា ដារ៉ូ មានស្នាមរបួសមុខ ហើយក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសល ក្មេងប្រុសនោះ បានស្លាប់ទៅហើយ។
សូមរម្លឹកថា លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីណែនាំមយ ដោយហាមឃាត់មិនឲ្យដុតផាវ កាំជ្រួច ឬ បង្កសំឡេងផ្ទុះផ្សេងៗឡើយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០៕
Tag:
ចូលឆ្នាំចិន
ក្មេងស្លាប់
ដុតផាវ
© រក្សាសិទ្ធិដោយ thmeythmey.com