សុខភាព
អន្តរជាតិ
ពលរដ្ឋ និង​អង្គការ​ជប៉ុន ផ្តល់​ម៉ាស់​១​លាន ដល់​ក្រុង​វូ​ហាន​ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​រ៉ូ​ណាវី​រុស​
26, Jan 2020 , 10:12 pm        
រូបភាព
ដោយ: រួបរួម
ម៉ាស​ការពារ​ចំនួន​១​លាន ដែលជា​អំណោយ​របស់​ពលរដ្ឋ និង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន ត្រូវ​ដឹកយក​ទៅ​ចែកចាយ​នៅ​ក្រុង​វូ​ហាន ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណាវី​រុស​) ដែល​បានសម្លាប់​ជីវិត​មនុស្ស​៥៦​នាក់ ដោយ​គិត​ត្រឹម​យប់​ថ្ងៃទី​២៦ ខែមករា នេះ​។​



​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ី​ឈួន បាន​ឲ្យ​ដឹងថា ម៉ាស់​ការពារ​មេរោគ​ដែលជា​អំណោយ​របស់​ជប៉ុន​នោះ ត្រូវបាន​ដឹក​តាម​ជើងហោះហើរ «​តូ​ក្យូ​-​ឆឹង​ទូ​» (Tokyo-Chengdu)​។ ម៉ាស់​ទាំង​១​លាន​នោះ ត្រូវ​បន្ត​ដឹក​ចេញពី​អាកាសយានដ្ឋាន Chengdu Shuangliu International Airport ហើយ​បញ្ជូន​តាម​រថយន្ត​ឆ្ពោះទៅ​ក្រុង​វូ​ហាន ផ្ទាល់​តែម្តង​។​

​យោងតាម​សារព័ត៌មាន Global Times មាន​ចំនួន​៣.១៦​លាន បាន​ដឹក​ចេញពី​ក្រុង​ម៉ានីល​ឆ្ពោះទៅកាន់​ក្រុង​វូ​ហាន នា​ថ្ងៃអាទិត្យ  ដើម្បី​ផ្តល់​ទៅកាន់​បុគ្គលិក​សុខាភិបាល​។ ម៉ាស់​ទាំងនោះ ជា​ការបញ្ជាទិញ​ពី​សំណាក់​អាជ្ញាធរខេត្ត Hubei ផ្ទាល់​តែម្តង​៕

Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com