កីឡាអន្តរជាតិ
អន្តរជាតិ
Kobe Bryant, កូនស្រី និង​មនុស្ស​៧​នាក់​ទៀត​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​
27, Jan 2020 , 6:34 am        
រូបភាព
Kobe Bryant និងកូនស្រីដែលបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ធ្លាក់ឧត្ថម្ភាគចក្រ។ រូបថត USA Today Sports
Kobe Bryant និងកូនស្រីដែលបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ធ្លាក់ឧត្ថម្ភាគចក្រ។ រូបថត USA Today Sports
ដោយ: ថ្មីៗ
មនុស្ស​ចំនួន​៩​នាក់ បាន​បាត់​បង់ជីវិត​ក្នុង​គ្រោះថ្នាក់​ធ្លាប់​ឧទ្ធម្ភាគចក្រ ដែល​ក្នុងនោះ មាន Kobe Bryant វីរបុរស​បាល់បោះ NBA និង​កូនស្រី​របស់គាត់​ផងដែរ​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​នៅ Los Angeles សហរដ្ឋអាមេរិក នា​ថ្ងៃអាទិត្យ ទី​២៦ ខែមករា [​ពេលវេលា​នៅ​សហរដ្ឋអាមេរិក​]​។​



លោក Alex Villanueva ស្នងការ​ប្រចាំ​រដ្ឋ Los Angeles បាន​អះអាង​ពី​ការស្លាប់​របស់​អ្នកដំណើរ​៨​នាក់ និង​ពី​ឡុ​ត ដោយសារ​ការធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ ដោយ​គ្មាន​អ្នក​រស់រានមានជីវិត​នោះឡើយ​។​ ឧទ្ធម្ភាគចក្របានធ្លាក់លើកូនភ្នំមួយនៅក្រុង Calabasas រដ្ឋ California។

Kobe Bryant អាយុ​៤១​ឆ្នាំ ជា​អតីត​ជើងឯក​បាល់បោះ NBA ៥ជំនាន់, សមាជិក NBA All-Star ១៥​ជំនាន់ និង​ជា​ម្ចាស់​មេដាយមាស​អូឡាំពិក​ពីរលើក​របស់​អាមេរិក ក្រោយ​ប្រឡូក​ក្នុង​អាជីព​២០​ឆ្នាំ​។ Gianna “Gigi” Bryant អាយុ១៣ឆ្នាំដែលជា​កូនស្រី​ច្បង​ទី​ពីរ​របស់លោក ក៏បាន​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​នោះ​ផងដែរ​។ នេះ​បើ​យោងតាម AFP។

អ្នកទាំងពីរ និងអ្នកដំណើរផ្សេងទៀត បាន​ធ្វើដំណើរទៅកាន់ Mamba Academy នៅក្រុង Thousand Oaks រដ្ឋ California សម្រាប់ការហាត់សមកីឡា​បាល់បោះមួយ។ កន្លងមក Bryant បានធ្វើគ្រប់បែបយ៉ាងសម្រាប់កូន​ស្រី Gianna ដែលស្រឡាញ់អាជីពកីឡាបាល់បោះ ដូចជារូបលោក៕

Tag:
 Kobe Bryant
© រក្សាសិទ្ធិដោយ thmeythmey.com