រថយន្ត
អន្តរជាតិ
ឧស្សាហកម្ម​យានយន្ត​នៅ​វូ​ហាន រង​ផលប៉ះពាល់​ដោយសារ​កូ​រ៉ូ​ណាវី​រុស​
27, Jan 2020 , 8:19 pm        
រូបភាព
រថយន្តសារធារណៈត្រូវបានផ្អាក រីឯរថយន្តឯកជនត្រូវបានហាមឃាត់បណ្តោះអាសន្ននៅ​វូហាន។ រូបថត AFP
រថយន្តសារធារណៈត្រូវបានផ្អាក រីឯរថយន្តឯកជនត្រូវបានហាមឃាត់បណ្តោះអាសន្ននៅ​វូហាន។ រូបថត AFP
ដោយ: ធីតា
​ក្រុមហ៊ុន​យានយន្ត​ល្បីៗ​ដែលមាន​ជំនួញ​នៅ​ក្រុង​វូ​ហាន កំពុង​រង​ផលប៉ះពាល់​ដោយសារតែ​ការ​រាលដាល​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណាវី​រុស​)​។ បើតាម​ការផ្សាយ​របស់ CNN ក្រុង​វូ​ហាន​ដែល​ស្ថិតនៅក្នុង Hubei មួយ​នេះ ត្រូវបាន​ចាត់ទុកជា​ក្រុង​ឧស្សាហកម្ម​យានយន្ត​ដ៏​ធំ​មួយ​នៅ​ប្រទេស​ចិន​។​

 
​ក្រុមហ៊ុន General Motors (GM), Nissan, Renault, Honda និង Peugeot ជាដើម ស្ថិតក្នុង​ចំណោម​រថយន្ត​ម៉ាក​ល្បីៗ​លើ​ពិភពលោក ដែលមាន​រោងចក្រ​នៅ​ក្រុង​វូ​ហាន  ដោយមាន​ដៃគូ​ផាគ​ហ៊ុន​ជាមួយ​ក្រុមហ៊ុន​ចិន​។ 
 
​ក្រុង​ដែលមាន​ពលរដ្ឋ​ប្រមាណ​១១​លាន​នាក់​នេះ បានក្លាយ​ជាទី​ក្រុង​ដ៏​ស្ងប់ បន្ទាប់ពី​អាជ្ញាធរ បានសម្រេច​ព្យួរ​ការធ្វើ​ចរាចរណ៍រ​ថ​យន្ត​ក្រុង​សារ​ធារ​ណៈ និង​ហាមឃាត់​រថយន្ត​ឯកជន​បើកបរ ខណៈ​អាជ្ញាធរ​ព្យាយាម​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​រលាក​សួត កូ​រ៉ូ​ណាវី​រុស​។ ជាមួយគ្នានេះ ផ្លូវ​ហាយ​វេ​សំខាន់ៗ ក៏ត្រូវ​បាន​បិទ​ផងដែរ​។​
 
​ករណីនេះ បានធ្វើ​ឲ្យ​ក្រុមហ៊ុន​រថយន្ត មិនមាន​ការលក់​ចេញ​នោះឡើយ ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​ជាច្រើន​ត្រូវ​រាំងស្ទះ ខណៈ​កាលពី​ឆ្នាំ​២០១៩ ទីផ្សារ​រថយន្ត​នៅ​ចិន ក៏បាន​ធ្លា​ក់មក​ត្រឹម​២.៣​លាន​គ្រឿង​រួចទៅហើយ​។​
 
​ក្រុមហ៊ុន Renault របស់​បារាំង លក់​ចេញ​បាន​១៨០ ០០០​គ្រឿង​នៅ​ចិន​កាលពី​ឆ្នាំមុន ពោលគឺ​៥​ភាគរយ​នៃ​ទីផ្សារ​ទាំងមូល​។ ដូចគ្នា​ដែរ ក្រុមហ៊ុន PSA Group រំពឹងថា ការលក់​ចេញ Peugeot និង Citroen របស់ខ្លួន​បាន​ប្រសើរ​នោះឡើយ ប៉ុន្តែ​ក្រុមហ៊ុន​ភាគច្រើន​រង់ចាំ​ការផ្តល់​អនុសាសន៍​ពី​អាជ្ញាធរ​ចិន​។​
 
​បើតាម Changliang Daily ការវិនិយោគ​លើ​ឧស្សាហកម្ម​យានយន្ត និង​គ្រឿងបន្លាស់​នៅ​វូ​ហាន មានតម្លៃ​ប្រមាណ​៥៧​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ កាលពី​ឆ្នាំ​២០១៨ បង្ហាញថា ក្រុង​វូ​ហាន​ទាំងមូល​ផលិត​បាន​រថយន្ត​១.៧​លាន​គ្រឿង​៕

Tag:
 កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com