ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រចេះ នៅមាន​តំបន់​កោះ ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ច្រើន​ទៀត ដែល​ភ្ញៀវ​មិនទាន់​ស្គាល់​
27, Jan 2020 , 9:59 pm        
រូបភាព
អនុប្រធានមន្ទីរទេសចរណ៍ក្រចេះ
អនុប្រធានមន្ទីរទេសចរណ៍ក្រចេះ
​ភ្នំពេញ​៖ ក្រៅពី​កោះ​ទ្រង់ និង​សត្វ​ផ្សោត​នៅ​អន្លង់​កាំ​ពី​នោះ គឺ​នៅមាន​តំបន់​ទេសចរណ៍ធម្មជាតិ​ផ្សេងទៀត ដែល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មិនទាន់បាន​ស្គាល់​។ តំបន់​ទាំងនោះ គឺជា​ទីតាំង​ថ្មី ដែល​ត្រូវបាន​រកឃើញ និង​បង្កើតឡើង​នៅក្នុង​អំឡុង​ឆ្នាំ​២០១៨​ប៉ុណ្ណោះ​។ នោះ​គឺ​ទីតាំង​កោះ​ព្រហ្មចារី កោះ​សាមសិប និង​សម្រស់​ធម្មជាតិ​លើ​ដង​ទន្លេមេគង្គ​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ញឹក ភា​រី អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​។​


 
​លោកស្រី ភា​រី បាន​បញ្ជាក់ថា មន្ទីរ​ទេសចរណ៍​កំពុង​រៀបចំ​តំបន់​កោះ​ថ្មី​ទាំងនោះ ឱ្យក្លាយ​ទៅជា​តំបន់​អេកូ​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ថែមទៀត​។ បើតាម​លោកស្រី ភា​រី តំបន់​កោះ​នោះ មាន​ទេសភាព​ស្រស់ស្អាត ,​បោះតង់​សម្រាក​លំហែកាយ , សម្រស់​ព្រៃ​លិច​ទឹក ,​គយគន់​សត្វ​បក្សាបក្សី​ហើយ​លើ​ផ្ទៃ​ទឹកទន្លេ​មេគង្គ និង​អាច​មើល​ប្រភេទ​សត្វ​កម្រ​ផងដែរ​។​
 
​ដើម្បី​ជ្រាប​ព័ត៌មាន​នេះ សូម​លោក​អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោកស្រី ញឹក ភា​រី អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​ដូចតទៅ​៖



 
​តាមរយៈ​វិស័យ​ទេសចរណ៍​នេះ ក៏​អាច​ផ្ដល់​ការងារ​ធ្វើ និង​ផល់​ប្រយោជន៍​ដល់​ប្រជា​សហគមន៍​ក្នុង​តំបន់​ទៀតផង​។ កាលពី​ឆ្នាំ​២០១៩​កន្លងមក ខេត្តក្រចេះ​ទទួលបាន​ភ្ញៀវទេសចរ​ជាង​៣៧​ម៉ឺន​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​អន្តជាតិ​ជាង​២​ម៉ឺន​នាក់ ។ ភ្ញៀវទេសចរ​ម្នាក់ ចំណាយ​ថវិកា​ចន្លោះ​ពី​៥០​ទៅ​៦០​ដុល្លារ​។ នេះ​បើតាម​លោកស្រី ញឹក ភា​រី អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​៕ 

Tag:
 ញឹក ភា​រី​
  ទេសចរណ៍​
  ធនធានធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com