ជាតិ
សង្គមជាតិ
សមត្ថកិច្ចកំពុងស្វែងរក យុវតី២នាក់ ដែលបានបាត់ខ្លួន ដោយសារលិចទូក នៅស្រុកមុខកំពូល រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ
× ភ្នំពេញ៖ សមត្ថកិច្ចកំពុងស្វែងរក យុវតី២នាក់ ដែលបានបាត់ខ្លួន ដោយសារលិចទូក នៅភូមិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
លោក ខៃ ភារិន អធិការរងនៃស្នងការដ្ឋាននគលបាលស្រុកមុខកំពូលបានប្រាប់សារព័ត៌មានThmeyThmey តាមទូរស័ព្ទថា យុវជនមួយក្រុម បាននាំគ្នាជិះទូកឆ្លងទៅលេងកោះស្នេហា កាលពីថ្ងៃទី២៦ មករា ប៉ុន្តែទូកនោះ បានចេញពីច្រាំងប្រមាណជាង១០ម៉ែត្រ ហើយក៏លិចតែម្ដង ដោយសារចំនួនអ្នកជិះលើសចំណុះ ។
«ទូកនេះ ជិះគ្នាជាង១០នាក់ លើសចំណុះទើបលិច។ ហើយក្មេងស្រី២នាក់ គឺរហូតមកដល់ពេលរសៀលថ្ងៃនេះ នៅមិនទាន់រកឃើញនៅឡើយ។» នេះបើតាមការបញ្ជាក់របស់លោក ភារិន។
លោក បានបន្ថែមថា មកដល់ល្ងាចនេះ កម្លាំងសមត្ថកិច្ចកំពុងចុះស្វែងរក អ្នកបាត់ខ្លួនទាំងពីរបន្តទៀត។ យុវតីទាំង២នាក់ ដែលបាត់ខ្លួន មានឈ្មោះ យឿន ស្រីពេជ្រ និង ស្រី ណា៕
Tag:
បាត់ខ្លួន
លិចទូក
© រក្សាសិទ្ធិដោយ thmeythmey.com