ធ្លាប់ដឹងទេថាក្រៅពីផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរចំពោះសុខភាពហើយនោះ ផ្លែឈើមួយចំនួនក៏ជួយឱ្យស្រកទម្ងន់ដោយមិនផ្ដល់ផលប៉ះពាល់ផងដែរ? ថាតើផ្លែឈើអ្វីខ្លះទៅមានប្រសិទ្ធភាពសម្រកទម្ងន់ឆាប់រហ័ស?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីផ្លែឈើដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីស្រកទម្ងន់ ៖
១. ផ្លែដូង
ដូងមានផ្ទុក medium chain triglycerides ដែលជួយបង្កើនកម្រិតនៃការដុតរំលាយអាហារក្នុងរាងកាយ។ ម្យ៉ាងវិញទៀត ទឹកដូងមានផ្ទុកបរិមាណជាតិខ្លាញ់ទាបបំផុត ដូច្នេះទើបវាជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់។ វាក៏ជួយកាត់បន្ថយចំណង់អាហារនិងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរផងដែរ។
២. ផ្លែបឺរ
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់សុខភាពល្អ monounsaturated ប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុចិញ្ចឹមដែលផ្ដល់អត្ថប្រយោជន៍ចាំបាច់ជាច្រើនពិសេសកំឡុងពេលអ្នកព្យាយាមសម្រកទម្ងន់។ ផ្លែបឺរក៏ជាប្រភពនៃអាស៊ីតខ្លាញ់ oleic ដែលជួយធ្វើអោយអ្នកឆាប់ឆ្អែត និងបានយូរផងដែរ។
៣. ផ្លែប៉េងប៉ោះ
ជាប្រភពដ៏ប្រសើរនៃវីតាមីន C និងសារធាតុ phytonutrients ដែលជួយកម្ចាត់ជាតិខ្លាញ់។
៤. ផ្លែប៉ោមនិងផ្លែសេរ៊ី
ផ្លែឈើទាំងពីរនេះសុទ្ធតែមានផ្ទុកសម្បូរទៅដោយជាតិសរសៃដែលជួយបង្កើនកម្រិតនៃការដុតរំលាយងាហារនិងធ្វើឱ្យឆ្អែតបានយូរ។
៥. ក្រូចថ្លុង
ប្រសិនបើអ្នកព្យាយាមសម្រកទម្ងន់ ផ្លែក្រូចថ្លុង គឺអាចជួយពន្លឿនដំណើរការនៃការស្រកនៃទម្ងន់បាន។ ក្រូចថ្លុងមានផ្ទុកនូវអង់ស៊ីមដុតបំផ្លាញជាតិខ្លាញ់ក្នុងបរិមាណខ្ពស់។ អង់ស៊ីមទាំងនោះមិនត្រឹមតែជួយបង្កើនសកម្មភាពនៃការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយបង្កើនថាមពលរបស់អ្នកបានផងដែរ។
៦. ផ្លែទទឹម
ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ polyphenols ដែលបង្កើនការដុតរំលាយអាហាររបស់រាងកាយជួយឱ្យគ្រប់គ្រងទម្ងន់បានយ៉ាងប្រសើរ៕
ត្រួតពិនិត្យដោយ www.health.com.kh