អន្តរជាតិ
ជប៉ុននឹង​បញ្ជូន​យន្តហោះ​ទៅ​ជួយ​ដល់​ពលរដ្ឋ​ខ្លួន ក៏ដូចជា​ចិន នៅ​វូ​ហាន​នាល្ងាចថ្ងៃអង្គារនេះ
28, Jan 2020 , 12:12 pm        
រូបភាព
លោក Toshimitsu Motegi រដ្ឋមន្ត្រីការបរទេស​ជប៉ុន។​ រូបថត AFP
លោក Toshimitsu Motegi រដ្ឋមន្ត្រីការបរទេស​ជប៉ុន។​ រូបថត AFP
ដោយ: រួបរួម
ជប៉ុន​នឹង​បញ្ជូន​យន្តហោះ​មួយគ្រឿង​ទៅកាន់​ក្រុង​វូ​ហាន នា​យប់​ថ្ងៃ​អង្គារ ដើម្បី​ជួយ​ជម្លៀស​ពលរដ្ឋ​ពី​តំបន់​ដែលមាន​ការផ្ទុះ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន ហើយ​ត្រូវបាន​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​



«​យើង​នឹង​បញ្ជូន​យន្តហោះ​ដំបូង​ទៅ​អាកាសយានដ្ឋាន​វូ​ហាន នា​ល្ងាច​នេះ ហើយ​យើង​ក៏​នឹង​នាំយក​ជំនួយ​ដូចជា​ម៉ាស់​ការពារ និង​បរិក្ខា​នានា​សម្រាប់​ពលរដ្ឋ​ចិន ក៏ដូចជា​ពលរដ្ឋ​ជប៉ុន​នៅ​ទីនោះ​»​។ លោក Toshimitsu Motegi បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​។​

​បើតាម​លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន មនុស្ស​ប្រមាណ​២០០​នាក់​ក្នុងចំណោម​ពលរដ្ឋ​ជប៉ុន​៦៥០​នាក់ ទំនងជា​នឹងត្រូវ​បាន​ដឹក​ចេញពី​តំបន់​នោះ ជាពិសេស​អ្នក​ដែល​បង្ហាញ​ពី​បំណង​ចូលទៅ​កាន់​ប្រទេស​ជប៉ុន​វិញ​៕

អត្ថបទទាក់ទង


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com