អត្ថបទពាណិជ្ជកម្ម
មណ្ឌល​ប៉ោយប៉ែត ក្រុម Family Sisophon FC (A) ក្លាយជា​ម្ចាស់​ជើងឯក Tiger Street Football 2020
28, Jan 2020 , 4:06 pm        
រូបភាព
ដោយ: ថ្មីៗ
​ប៉ោយប៉ែត​,​បន្ទាយមានជ័យ​៖  ក្រុម Family Sisophon FC (A) បាន​ក្លាយជា​ម្ចាស់​ជើងឯក​មណ្ឌល​ប៉ោយប៉ែត Tiger Street Football 2020 ក្រោយ​យកឈ្នះ Bun Koy FC ជើងឯក​ឆ្នាំ​ចាស់​យ៉ាង​លំបាក ក្នុង​លទ្ធផល​១​ទល់​០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​បាន​រៀបចំឡើង​កាលពី​ថ្ងៃអាទិត្យ​។ យ៉ាងណា​ការប្រកួត​ធម្មតា ប្រើ​រយៈពេល​១២​នាទី​ពេញ​នោះ គឺ​មិនមាន​ក្រុម​ណា អាច​យកឈ្នះ​គ្នា​បានឡើយ បើទោះជា​ក្រុម​នីមួយៗ មោះមុត​យ៉ាងណាក្ដី​។ ការប្រកួត​ត្រូវបាន​បន្ត និង​ដក​កីឡាករ​រហូត​២​ដង​ចេញ ទើប​ក្រុម Family Sisophon (A) អាច​ស៊ុត​បញ្ចូល​សំណាញ់​១​គ្រាប់ នៅ​ជិត​បញ្ចប់​ការប្រកួត​។​
 
​បន្ទាប់ពី​គ្រង​តំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ប៉ោយប៉ែត លោក ឈឿ​ម ហេង ប្រធាន​ក្រុម Family Sisophon FC (A) បាន​លើកឡើងថា ទម្រាំ​ដណ្តើមបាន​តំណែង​ជើងឯក​នេះ​បាន ក្រុម​របស់លោក​បាន​ឆ្លងកាត់​ក្រុម​ខ្លាំង​ជាច្រើន ហើយ​អ្វីដែល​ធ្វើអោយ​ក្រុម​លោក ទទួលបាន​ជោគជ័យ​ដណ្តើមបាន​លេខ​១ ប្រចាំ​មណ្ឌល​អម​ជាមួយ​ទឹកប្រាក់ ១៥០០​ដុល្លារ ដោយសា​តែ​ក្រុម​បាន​ហ្វឹកហាត់​ទម្រង់​លេង Tiger Street Football ជាប្រចាំ​។ ចំពោះ​ផែនការ​បន្តទៀត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ លោក​នឹង​បង្កើន​ការហ្វឹកហាត់ ពង្រឹងសមត្ថភាព​ក្រុម​បន្ថែមទៀត ដើម្បី​ឈានទៅ​ក្រសោប​បាន ជើងឯក​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ លើក​មុខមាត់​ខេត្តបន្ទាយមានជ័យ​។​


 
​សម្រាប់​ជ័យលាភី​មណ្ឌល​ប៉ោយប៉ែត​នេះ គឺ​៖ ក្រុម​លេខ​១ Family Sisophon (A) ទទួលបាន​ប្រាក់រង្វាន់ ១៥០០​ដុល្លារ​។ ក្រុម​លេខ​២ Bun Koy FC ទទួលបាន​ប្រាក់រង្វាន់ ១០០០​ដុល្លារ​។ ក្រុម​លេខ​៣ Bun Koy Youth ទទួលបាន ប្រាក់រង្វាន់ ៥០០​ដុល្លារ និង​ក្រុម​លេខ​៤ Poi pet United ទទួលបាន​ប្រាក់រង្វាន់ ២០០​ដុល្លារ​។ ក្រុម Diamondstar A និង ក្រុម Poi Pet Empire (A) បាន​សំបុត្រ ឡើងមក​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ  ចាប់ពី ថ្ងៃទី​២៩ កុម្ភៈ និង​ថ្ងែ​ទី​១ មីនាឆ្នាំ ២០២០​។ នៅ​វគ្គ​ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​នេះ ក៏មាន​ការចូលរួម​ពី លោក Rio Ferdinand ផងដែរ​។​
 
​ក្រោយ​បញ្ចប់​មណ្ឌល​ប៉ោយប៉ែត​នេះ ព្រឹត្តិការណ៍ Tiger Street Football 2020 នឹង​បន្តទៅ​មណ្ឌល​បាត់ដំបង ដែលជា​មណ្ឌល​ទី​៤ មាន​បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់ពាក្យ​នៅ​មណ្ឌល​ខេត្តបាត់ដំបង​ប្រកួត នៅ​ថ្ងៃទី​៣១ មករា ថ្ងៃទី​១ និង​ទី​២ កុម្ភៈ ឆ្នាំ​២០២០​។ 
 
​ស្តែងចេញ​នូវ​ការតាំង​ចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​។ 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com