សុខភាព
អន្តរជាតិ
កូរ៉ូណាវីរុស៖ អ្នកស្លាប់មាន២៥នាក់ទៀតដែលធ្វើឲ្យចំនួនសរុបកើនដល់១៣១នាក់
29, Jan 2020 , 6:40 am        
រូបភាព
ដោយ:
អាជ្ញាធរខេត្ត Hubei បានប្រកាស​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ពុធ ២៩ ខែមករា ថា អ្នកជំងឺ​២៥​នាក់​ផ្សេងទៀត បាន​ស្លាប់ ក្នុង​ខេត្ត​នេះ ព្រោះ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ដែល​បង្កឡើង​ដោយសារ​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស​។ សម្រាប់​តួលេខ​ថ្មី​នេះ ដោយគិត​ត្រឹមម៉ោង៦ និង៤២នាទីព្រឹក​ថ្ងៃអង្គារ ទី២៩ ខែមករា អ្នកស្លាប់​បាន​កើនឡើង​ដល់​១៣១​នាក់​។ ទន្ទឹមនេះ  អាជ្ញាធរខេត្ត​ចិន ក៏បានអះអាងពីការ​រកឃើញ​៨៤០​ករណី​ឆ្លង​ថ្មី​ផងដែរ​។​



តួលេខ​ចុងក្រោយបង្អស់​មកពី​ខេត្ត Hubei ដែលជា​សម្បុក​នៃ​ការឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ នឹងធ្វើ​ចំនួន​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​នេះ​សរុប​នៅ​ទូទាំងប្រទេស​ចិន កើន​ដល់​ជាង ៥៣០០​នាក់​។ នេះ​បើតាម​លើ​របាយការណ៍​មុន​ដែល​ចេញផ្សាយ​ដោយ​រដ្ឋាភិបាលកណ្ដាល​ចិន​។

 អាជ្ញាធរ​សុខាភិបាល​ខេត្ត Hubei បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខេត្ត​នេះ បាន​រកឃើញ​អ្នកស្លាប់ ១២៥​នាក់ និង​អ្នក​ឆ្លង​វីរុស​៣៥៥៤​ករណី គិត​ត្រឹម​ដំណាច់​ថ្ងៃ​អង្គារ​នេះ​។ ការផ្ទុះ​ឡើង​នៃ​វីរុស​នេះ បានចាប់ផ្តើម​ក្នុង​ទីក្រុង វូ​ហាន ដែលជា​រដ្ឋធានី​នៃ​ខេត្ត​នេះ ហើយ​ការស្លាប់ និង​ករណី​ឆ្លង​ភាគច្រើន គឺ​សុទ្ធតែ​មកពី​ទីក្រុង​នេះ​៕​

Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com