ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយចែករំលែក! កំពូលអាហារដែលល្អសម្រាប់សុខភាពសួត
× ការដកដង្ហើម គឺចាំបាច់ណាស់ដើម្បីយើងអាចរស់នៅបានតាមរយៈការស្រូបយកអុកស៊ីសែនគ្រប់គ្រាន់ចូលក្នុងរាងកាយដើម្បីដំណើរការមុខងារប្រក្រតីនៃសរីរាង្គផ្សេងៗ។ ហើយពិតណាស់នេះជាហេតុផលដ៏សំខាន់បំផុតមួយដែលយើងគួរព្យាយាមធ្វើយ៉ាងណារក្សាឲ្យបាននូវមុខងារសួតត្រឹមត្រូវល្អប្រសើរ។ វិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់បំផុតមួយដើម្បីរក្សាសុខភាពសួតល្អប្រសើរ គឺការជ្រើសរើសរបបអាហារបានត្រឹមត្រូវ និងហាត់ប្រាណជាប្រចាំ។ ថាតើអាហារបែបណាទៅដែលល្អសម្រាប់សុខភាពសួត?
កុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញអោយដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីរក្សាសុខភាពសួត ៖
១. រមៀត
នោះក៏ព្រោះតែរមៀតមានផ្ទុកសារធាតុ curcumin និងលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយបង្កើនសមត្ថភាពមុខងារនៃប្រព័ន្ធផ្លូវដង្ហើម។ ការទទួលទានរមៀតក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួតផងដែរ។
២. សណ្ដែក
មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារសួតមិនឱ្យទទួលរងឥទ្ធិពលពីសំណាក់រ៉ាឌីកាល់សេរី។
៣. គ្រាប់ធញ្ញជាតិ
មានផ្ទុកជាតិម៉ាញ៉េស្យូម និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលប្រសើរសម្រាប់សុខភាពសួត។ ការទទួលទានគ្រាប់ធញ្ញជាតិមួយក្ដាប់ដៃពេញអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺហឺត ព្រមទាំងបញ្ហាផ្លូវដង្ហើមជាច្រើនផ្សេងទៀត។
៤. សាច់មាន់
ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A ដែលជួយពង្រឹងសុខភាពសួត។ ម្យ៉ាងវិញទៀតរាងកាយងាយនឹងស្រូបយកនូវវីតាមីន A ដែលមានប្រភពចេញពីសត្វ។
៥. ផ្កាខាត់ណាខៀវ
មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C និងសារធាតុក្លរ៉ូភីលដែលជួយបន្សាបជាតិពុល និងទប់ស្កាត់ហានិភ័យនៃជំងឺមហារីកសួតគួរឱ្យកត់សម្គាល់។
៦. ផ្លែប៉ោម
ផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃអាស៊ីត phenolic និងសារធាតុ flavonoids ដែលជួយឲ្យសួតមានសុខភាពល្អ ហើយទប់ស្កាត់ហានិភ័យនៃបញ្ហាផ្សេងៗ។
៧. ត្រីសម្បូរខ្លាញ់
អាស៊ីតខ្លាញ់អូមេហ្កា ៣ មិនត្រឹមតែជួយទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់ពង្រឹងសុខភាពសួតផងដែរ។ ដូច្នេះកុំភ្លេចបន្ថែមត្រីសម្បូរខ្លាញ់ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com