ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! សក់​នឹង​ប្រែជា​ស្រស់ស្អាត ជាមួយ​រូបមន្ត​ប្រទាល​កន្ទុយក្រពើ​
29, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ចង់បាន​សក់​ស្អាត​មិន​ពិបាក​ឡើយ​! ហើយក៏​មិនចាំបាច់​ចំណាយ​ប្រាក់​អស់​ច្រើន​ដែរ ក៏​ព្រោះ​មាន​រូបមន្ត​បែប​ធម្មជាតិ​អាចជួយ​អ្នក​បាន​យ៉ាង​ងាយ​។


​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ពី​របៀប​ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ​ដើម្បី​ជួយ​ឱ្យ​សក់​ស្រស់ស្អាត​បែប​ធម្មជាតិ ៖
 
១. រូបមន្ត​ជួយ​ឱ្យ​សក់​ឆាប់​ដុះ​ក្រាស់​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​សាច់ ឬ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​ស្បែកក្បាល​ស្អាត​។ ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។​
 
២. រូបមន្ត​ជួយ​ឱ្យ​សក់​កាន់តែ​ទន់​រលោង​និង​ភ្លឺ​ជាង​មុន​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រានតែ​ម៉ាស្សា​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់ៗ​ផ្ទាល់​លើ​ស្បែកក្បាល​និង​សក់​ដើម្បី​រំញោច​លំហូរ​ឈាម​។ ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​។ អ្នកនឹង​សម្គាល់​ឃើញថា​សក់​មាន​ភាព​រលោង​និង​ភ្លឺ​ជាង​មុន​។​
 
៣. រូបមន្ត​កម្ចាត់​អង្គែ​

​មុនពេល​ងូតទឹក ចូរ​លាបទឹក​ប្រទាល​កន្ទុយក្រពើ​លើ​សក់​និង​ស្បែកក្បាល​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។ អនុវត្ត​ឱ្យបាន​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយថ្ងៃ​។​
 
៤. ដោះស្រាយ​បញ្ហា​សក់​ឡើង​ប្រេង​ខ្លាំង​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​សាប៊ូកក់សក់​ប្រភេទ​ស្រាល ១ ពែង​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ស្លាបព្រា​បាយ​និង​ជែ​ល​ប្រទាល​កន្ទុយក្រពើ ១ ស្លាបព្រា​កាហ្វេ​អោយ​សព្វ​ចូលគ្នា​។ បន្ទាប់មក​កក់សក់​ជាមួយ​សាប៊ូ​ដែល​លាយ​រួច​ដូច​ពេល​ធម្មតា​អោយបាន​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយ​សប្តាហ៍​។ សម្រាប់​សាប៊ូ​ដែល​នៅសល់​អ្នក​អាច​ចាក់​ចូលក្នុង​ដប​ស្អាត​មួយ​រួច​ដាក់​ចូលក្នុង​ទូរ​ទឹកកក​ដើម្បី​រក្សាទុក​ប្រើពេល​ក្រោយ​បានយូរ​រហូតដល់​ទៅ ១ សប្តាហ៍​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com