ជាតិ
សុខភាព
Fake News! គ្មាន​ករណី​បុរស​ចិន​២​នាក់​កើត​កូ​រ៉ូ​ណាវី​រុស​នៅ​កោះកុង​ឡើយ​
29, Jan 2020 , 11:18 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល ក៏ដូចជា​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី​២៩ ខែមករា នេះ បាន​ច្រានចោល​ព័ត៌មាន​ដែល​ផ្សាយ​ថា មាន​ករណី​វិជ្ជមាន​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី លើ​បុរស​ជនជាតិ​២​នាក់​នៅ​ខេត្តកោះកុង​។​

 
​មន្ទីរ​សុខាភិបាល​ខេត្ត​កោះកុង បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ថា​៖ «​មកដល់​ថ្ងៃទី​២០ មករា ឆ្នាំ​២០១៩ នេះ​មិនមាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​រ៉ូ​ណាវី​រុស ២​នាក់ ក្នុង​ខេត្តកោះកុង​ដូចដែល​សារព័ត៌មាន​ចុះ​នោះទេ​»​។​
 
​សូមបញ្ជាក់ថា មកដល់ពេលនេះ ថ្ងៃទី​២៩ មករា ឆ្នាំ​២០២០ កម្ពុជា បាន​រកឃើញ​បុរស​ជនជាតិ​ចិន​អាយុ​៦០​ម្នាក់​ប៉ុណ្ណោះ នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ជំងឺ​កូ​រ៉ូ​ណាវី​រុស​៕ 

Tag:
 កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com