អត្ថបទពាណិជ្ជកម្ម
ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា រៀបចំ​កម្មវិធី BREDfast Talk លើក​ទី ៣
17, Feb 2020 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​សម្រាប់​កម្មវិធី BREDfast Talk មុនៗ ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា បានចាប់ផ្តើម​ដំណើរការ​កម្មវិធី BREDfast Talk របស់ខ្លួន ជា​លើក​ទី​បី នៅ​សណ្ឋាគារ Palace Gate នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​អង្គារ ទី​២៨ ខែមករា​កន្លងមក​។​
 
​ប្រធានបទ​នៃ​កម្មវិធី​ទទួលទាន​អាហារ​ពេលព្រឹក​បណ្តើរ​ពិភាក្សា​បណ្តើរ​លើក​នេះ គឺ “​ស្វែងយល់​ពី​របៀប​ចិញ្ចឹម​បីបាច់​កូន​របស់​អ្នក និង​វិធី​ធ្វើជា​ឪពុកម្តាយ​វិជ្ជមាន​”​។ ការធ្វើជា​ឪពុក​/​ម្តាយ​ផង និង​ម្ចាស់​អាជីវកម្ម​ផង​អាចមាន​ការពិបាក ហើយ​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា តាមរយៈ​កម្មវិធី​គំនិត​ផ្តួចផ្តើម SHINE មានបំណង​ផ្តល់ជូន​ម្ចាស់​អាជីវកម្ម​ជា​ស្ត្រី​កម្ពុជា នូវ​ការគាំទ្រ​ដែល​ពួកគាត់​ត្រូវការ​នៅក្នុង​ការកសាង​អាជីវកម្ម​ដែល​រឹងមាំ និង​គ្រួសារ​ដែលមាន​សុខភាព​ល្អ​។​
 
​កម្មវិធី​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​លោកស្រី ជា សំណាង ដែលជា​អ្នក​ចិត្តសាស្ត្រ និង​បុគ្គលិក​សង្គមកិច្ច​ដែលមាន​ជំនាញ​ខ្ពស់ និង​ផ្តោត​ជា​ចម្បង​ទៅលើ​សារៈសំខាន់​នៃ​ការចិញ្ចឹម​បីបាច់​កូន​តាមបែប​វិជ្ជមាន និង​របៀប​វាយតម្លៃ​អំពី​តម្រូវការ​របស់ខ្លួន​អ្នក​ផ្ទាល់ និង​កូន​របស់​អ្នក​។​


 
​កម្មវិធី​នេះ​បាន​ដំណើរការ​ទៅ​យ៉ាង​រលូន ហើយ​ស្ត្រី​អាច​កំណត់​ពី​របៀប​ចិញ្ចឹម​បីបាច់​កូន​របស់ខ្លួន និង​ស្វែងយល់​អំពី​វិធី​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​កូនៗ​។ ជាមួយនឹង​វិធីសាស្ត្រ និង​បច្ចេកទេស​ថ្មីៗ ស្ត្រី​មាន​ទំនុកចិត្ត​ទៅលើ​វិធី​ចិញ្ចឹម​បីបាច់​កូន​នៅក្នុង​ជីវិត​ដ៏​មមាញឹក​របស់​ពួកគេ​។​
 
​កម្មវិធី​ដ៏​សកម្ម​នេះ​មានការ​ចូលរួម​ពី​ម្ចាស់​អាជីវកម្ម​ជា​ស្ត្រី​កម្ពុជា​ចំនួន ១៥ នាក់ ដែលមាន​សេចក្តី​រីករាយ​ជាខ្លាំង​ដែលមាន​ឱកាស​ធ្វើការ​ចែករំលែក និង​ធ្វើការ​ប្រៀបធៀប​បទពិសោធ​ន៍​របស់ខ្លួន​នៅក្នុង​បរិយាកាស​ស្និទ្ធស្នាល​ដែល​មានតែ​ស្ត្រី​ប៉ុណ្ណោះ រួមជាមួយ​នឹង​ការពង្រីក​បណ្តាញ​អាជីវកម្ម​របស់​ពួកគេ​ផងដែរ​។ វា​ជាការ​ទទួលទាន​អាហារ​ពេលព្រឹក​ដែល​ភ្ជាប់​ជាមួយ​នូវ​គោលបំណង​ច្បាស់លាស់ ហើយ​អ្នកចូលរួម​បានបង្ហាញ​អារម្មណ៍​យល់ឃើញថា កម្មវិធី​នេះ​គឺ​ពិតជា​ស័ក្តិសម​នឹង​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ដើម្បី​ចូលរួម​។​
 
​កម្មវិធី BREDfast Talk គឺជា​សសរស្តម្ភ​មួយ​នៃ​កម្មវិធី​គំនិត​ផ្តួចផ្តើម SHINE ដែល​ទើប​ត្រូវបាន​បង្កើតឡើង​ថ្មីៗ​នេះ​ដោយ​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា និង​មានបំណង​ផ្តល់ជូន​ម្ចាស់​អាជីវកម្ម​ទាំងឡាយ មិន​ថា​បុរស ឬក៏​ស្ត្រី នូវ​ការគាំទ្រ​ដែល​ពួកគេ​ត្រូវការ​ដើម្បី​កសាង​អាជីវកម្ម​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង តាមរយៈ​ការបណ្តុះបណ្តាល និង​កម្មវិធី​នានា​ដែលមាន​ប្រធានបទ​ផ្តោតទៅលើ​បញ្ហា​ទូទៅ​ដែល​ម្ចាស់​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​។​
 
​សូម​រង់ចាំ​តាមដាន​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ថ្មីៗ​របស់​ធនាគារ ប្រេដ ប៊ែ​ង ដែល​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Grow Your Business​។​



សហគ្រិន​ដែលមាន​ចំណាប់អារម្មណ៍​ចូលរួម​នៅក្នុង​កម្មវិធី BREDfast Talk លើក​ក្រោយ ឬ​ដែល​ត្រូវការ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​គំនិត​ផ្តួចផ្តើម SHINE សូមមេត្តា​ទាក់ទង​មក​ធនាគារ ប្រេដ ប៊ែ​ង តាមរយៈ​មធ្យោបាយ​ដូចខាងក្រោម​៖
•​ ​ទូរ​សព្ទ​៖ ០៩៥ ៩៩៩ ២២០ 
•​ ​អ៊ីមែល​៖ [email protected] 
 
(​អត្ថបទពាណិជ្ជកម្ម​)
 
 

Tag:
 Bredfast Talk
  Shine
  Bred Bank Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com