អត្ថបទពាណិជ្ជកម្ម
មួយជីវិត​របស់ឪ​ពុក​ប្រឹង​គ្រប់យ៉ាង​ដើម្បី​កូនៗ ហើយ​ចុងក្រោយ​តើ​អ្វីដែល​ជាការ​តបស្នង​?
29, Jan 2020 , 5:13 pm        
រូបភាព
ដោយ: ថ្មីៗ
ការខិតខំ​ប្រឹងប្រែងរ​បស់​ឪពុក​មួយជីវិត​នេះ គឺ​សុទ្ធសឹងតែ​ដើម្បី​កូនៗ​ជាទី​ស្រលាញ់​របស់ខ្លួន ដោយ​មិន​រំពឹង​ចង់បាន​អ្វី​មកវិញ​ឡើយ សុំ​ត្រឹមតែ​ឃើញ​កូនៗ​បានរស់នៅ​ស្រុក​ស្រួល​។ ជាក់ស្ដែង​គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ អេ អឹម ខេ បាន​ផលិត​វីដេអូ​រឿង​ខ្លី​មួយ​មាន​ចំណងជើង​ថា «  លោកឪពុក »​ដែល​និយាយ​ពី​បុរស​ម្នាក់​ដែលជា​ឪ​ពុក​ម្នាក់​ត្រូវ​រែក​អំ​រែក​គ្រប់យ៉ាង​ដើម្បី​កូនៗ​របស់ខ្លួន​។
 
​ក្នុង​ខ្សែ​រឿង​ខ្លី​នេះ បង្ហាញ​ពី​ទឹកចិត្ត​ឪពុក ដែល​សុខចិត្ត​លះបង់​គ្រប់យ៉ាង​ដើម្បី​កូនៗ​របស់ខ្លួន រហូត​សុខចិត្ត​រស់នៅ​ផ្ទះជួល​តែម្នាក់ឯង​។ លុះដល់​ពេល​មួយ​ដែលជា​ពេលដែល​គាត់​ត្រូវ​ចូលនិវត្តន៍ គឺជា​ពេលដែល​គាត់​ពិបាកចិត្ត​បំផុត ព្រោះ​បន្ទាប់ពី​ចូលនិវត្តន៍ តើ​គាត់​អាច​ពឹងពាក់​នរណា​បាន​? បើ​កូនៗ​របស់គាត់​មករក​គាត់​តែ​ពេល​ពិបាក​នោះ​។ តែ​អ្វីៗ​ខុសពី​ការគិត​ទាំងអស់​ដោយ​ការបារម្ភ​របស់គាត់​ក្លាយជា​រឿង​ដែល​រំភើប​ទៅវិញ ដោយ​កូនៗ​របស់​បាន​រៀនចំកា​ដូ​ពិសេស​សម្រាប់​ឪពុក​ម្នាក់នេះ ដែល​ហ៊ាន​លះបង់​គ្រប់យ៉ាង​សម្រាប់​កូន​។​
 
​ចង់ដឹង​សាច់​រឿងនេះ​ល្អ​ប៉ុណ្ណា​នោះ​សូម​ទស្សនា​វីដ​អូ​ទាំងអស់គ្នា ៖

 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com