ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! អាហារ​អ្វីខ្លះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ “​ម៉ាញ៉េ​ស្យូ​ម​”?
30, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
មិនគួរ​ធ្វេសប្រហែស​មើលរំលង​ឡើយ កង្វះ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​អាច​បង្កបញ្ហា​សុខភាព​ធ្ងន់ធ្ងរ​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន ខណៈដែល​ដំណើរការ​មុខងារ​មួយ​ភាគ​ធំ​ក្នុង​រាងកាយ​ពឹងផ្អែក​លើ​វា​រួមបញ្ចូល​ទាំង​ប្រព័ន្ធ​ភាពស៊ាំ សុខភាព​បេះដូង មុខងារ​សាច់ដុំ​និង​ជាលិកា​។  ថា​តើ​អាហារ​អ្វីខ្លះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​មួយចំនួន​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ម៉ាញ៉េ​ស្យូ​ម ៖
 
១. បន្លែ​បៃតង​

​ក្រៅពី​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ហើយ​នោះ បន្លែ​បៃតង​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ​និង​វីតាមីន​ចាំបាច់​ជាច្រើន​ផ្សេងទៀត​ផងដែរ​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​បន្លែ​បៃតង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​រក្សាបាន​នូវ​សុខភាព​រឹងមាំ​។​
 
២. ផ្លែ​បឺ​រ​

​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​ផ្សេងទៀត​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​។ ផ្លែ​បឺ​រ​ទំហំ​មធ្យម​មួយ​ផ្លែ​មាន​ផ្ទុក​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដល់​ទៅ ៥៨ មី​លី​ក្រាម​ឯណោះ​។​
 
៣. គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ​

​អ្នក​អាច​ទទួលទាន​គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ​ជា​អាហារសម្រន់ ឬ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ទទួលបាន​ជាតិ​ម៉ាញ៉េ​ស្យូ​ម​គ្រប់គ្រាន់​។ ទោះជា​យ៉ាងណា​មិនគួរ​ទទួលទាន​លើស​ពីមួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
៤. ត្រី​

​ក៏​ជា​កំពូល​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ផងដែរ ពិសេស​ត្រី​សម្បូរ​ខ្លាញ់​។ ក្រៅពី​ម៉ាញ៉េ​ស្យូ​ម​ត្រី​សម្បូរ​ខ្លាញ់​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ និង​វីតាមីន D ។​
 
៥. សូកូឡា​ខ្មៅ​

​ការ​ទទួលទាន​សូកូឡា​ខ្មៅ ១ ជ្រុង​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​ម៉ាញ៉េ​ស្យូ​ម ៩៥ មី​លី​ក្រាម​ឯណោះ​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​អ្នក​បានជ្រើសរើស​សូកូឡា​ខ្មៅ​ដែលមាន​ផ្សំ​ឡើង​ពី​កា​កាវ​យ៉ាងហោចណាស់ ៧៥ ភាគរយ និង​មិនត្រូវ​ទទួលទាន​ច្រើនពេក​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com