ជាតិ
សម្តេច ហ៊ុន សែន៖ ហេតុអ្វី​សុខស្រួលនៅជាមួយគ្នា ហើយលំបាក​រត់ចោល?
30, Jan 2020 , 9:32 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹក​ថ្ងៃព្រហស្បតិ៍នេះ ទាក់ទងនឹងករណីស្នើឲ្យរដ្ឋាភិបាលជម្លៀសនិស្សិតចេញពី​ប្រទេសចិន ដើម្បីបង្ការការឆ្លងកូរ៉ូណាវីរុស។



សម្តេចបានអះអាងថា មិនអាចធ្វើបាន​នោះឡើយ ដោយចោទជាសំណួរថា «សុខស្រួលនៅ​ជាមួយគ្នា ពេលលំបាករត់ចោលគ្នា?»។ ជាមួយគ្នានេះ សម្តេចបានសំដែងការព្រួយបារម្ភ​ទាក់ទង​នឹងករណីនិស្សិតមួយចំនួន​ដែលចាកចេញពីចិន ដោយមិនបានសុំច្បាប់សាលាឲ្យបាន​ត្រឹមត្រូវ។ សម្តេចថា ពួកគេអាចប្រឈម​កាត់ឈ្មោះចេញពីសាលា។

សម្តេចបាន​លើកឡើងពីករណីកន្លងមក ដោយជឿជាក់​លើសមត្ថភាពរបស់​ប្រទេសដែល​ក្រុមនិស្សិតកំពុងរស់នៅ ជាមួយ​នឹងការចាត់វិធានការច្បាស់លាស់៕

Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com