កីឡាជាតិ
ជាតិ
ព្រះខ័ន​រាជ​ស្វាយរៀង​ឡើងទៅ​វគ្គ​ចែក​ពូ​ល AFC Cup ក្រោយ​លត់ Master 7 FC ៧-១
30, Jan 2020 , 2:35 pm        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​បន្ត​យកឈ្នះ​ក្រុម Master 7 របស់​ឡាវ ៣-០ នា​ជំនួប​ជើង​ទី​២​វគ្គ​ជម្រុះ Playoff នៅ​កីឡដ្ឋាន​ជាតិ​ឡាវ​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ក្រុម​ជើងឯក​លី​គ​កំពូល​ឆ្នាំ​២០១៩​មួយ​នេះ ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​ចែក​ពូ​ល​នៃ​ពានរង្វាន់ AFC Cup 2020​។

 
​ទីបំផុត​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ក្រោម​ការដឹកនាំ​របស់លោក Conor Nestor បាន​ឡើងទៅ​កាន់​វគ្គ​ចែក​ពូ​ល​ពានរង្វាន់ AFC Cup 2020 ក្រោយ​យកឈ្នះ​ក្រុម Master 7 របស់​ឡាវ​ទាំងពីរ​ជើង ៧-១ នៅ​វគ្គ Playoff​។ នា​ជំនួប​ជើង​ទី​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ Master 7 ក្នុង​លទ្ធផល ៤-១ និង​បន្ត​យកឈ្នះ ៣-០ នៅ​ជើង​ទី​២​លើទឹក​ដី​ឡាវ​។  
 
​នា​ការប្រកួត​ជើង​ទី​២​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ឡាវ កាលពី​ល្ងាច​ថ្ងៃទី​២៩ មករា កីឡាករ សំអឿន ពិដោរ បា​នរក​គ្រាប់​នាំមុខ ១-០ ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង មុន​កីឡាករ Jean Marie Mbarga Privat ដើម្បី​ការនាំ​មុខ ២-០ នៅ​តង់​ទី​១​។ ឈានដល់​តង់​ទី​២​កីឡាករ ហូ​យ ផល្លី​ន រកបាន​មួយ​គ្រាប់​បន្ថែម ដើម្បី​នាំ​ជ័យជម្នះ ៣-០ ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​។ 
 
​ព្រះខ័ន​រាជ​ស្វាយរៀង​ស្ថិតនៅ​ពូ​ល G ជាមួយ Ceres Negros របស់​ហ្វីលីពីន​, Than Quang Ninh របស់​វៀតណាម និង Bali United របស់​ឥណ្ឌូណេស៊ី​។ ការប្រកួត​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ ខាងមុខនេះ​៕  

Tag:
 បាល់ទាត់​
  ព្រះខ័ន​រាជ​ស្វាយរៀង​
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com