ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ​ប្រទាន​ព្រះរាជ​អំណោយ​ដល់​ពលរដ្ឋ​នៅ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​
30, Jan 2020 , 8:39 pm        
រូបភាព
ព្រះបាទ នរោត្តម សីហមុនី កំពុងព្រះរាជទានអំណោយដល់ប្រជាពលរដ្ឋ (រូបភាពពីរដ្ឋបាលខេត្តកំពង់ស្ពឺ)
ព្រះបាទ នរោត្តម សីហមុនី កំពុងព្រះរាជទានអំណោយដល់ប្រជាពលរដ្ឋ (រូបភាពពីរដ្ឋបាលខេត្តកំពង់ស្ពឺ)
​ភ្នំពេញ​៖ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​យាង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជាង​៨០០​នាក់ ហើយ​ព្រះអង្គ​បាន​ព្រះរាជទាន ព្រះ​អំណោយ​ដល់​ប្រជារាស្ត្រ​នៅ​ឃុំ​រុងរឿង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

 
​ការយាង​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​របស់​ព្រះករុណា ព្រះមហាក្សត្រ គឺមាន​ការ​ចាំ​ទទួល​ស្វាគមន៍​ពី​លោក យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ រួមជាមួយ​នឹង លោកយាយ លោកតា ប្រជារាស្ត្រ​ដែលជា​កូនចៅ​របស់​ព្រះអង្គ​។ 
 
​ការយាង​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ ព្រះអង្គ បាន​ព្រះរាជទាន​អំណោយ ដោយផ្ទាល់​ដល់​ប្រជានុរាស្ត្រ​ជាង​៥០០​គ្រួសារ និង​សិស្សានុសិស្ស​ជាង​៣០០​នាក់​។ ប្រជានុរាស្ត្រ​របស់​ព្រះអង្គ បានទទួល​អំណោយ​ជា​ស្បៀងអាហារ សម្ភារៈ​សិក្សា និង​ថិ​វិកា​មួយចំនួន​ផងដែរ​៕ 









© រក្សាសិទ្ធិដោយ thmeythmey.com