ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! ចង់ឱ្យ​កូន​ខ្ពស់ កុំ​ភ្លេច​ឱ្យ​ញ៉ាំអាហារ​ទាំងនេះ​
08, Jan 2022 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កំពស់​ខ្ពស់​សមរម្យ គឺជា​អ្វីមួយ​ដែល​ភាគច្រើន​នៃ​ពួកយើង​ចង់បាន​ដើម្បី​បង្កើន​ទំនុកចិត្ត ឬ​ភាពជឿជាក់​លើ​ខ្លួនឯង​ពេល​ឈរ​នៅក្បែរ​អ្នកដទៃ​។ ជាធម្មតា​ការ​លូត​កំពស់​មាន​ទំនាក់ទំនង​ទៅនឹង​កត្តា​ហ្សែ​ន លំ​ហាត់ប្រាណ ព្រមទាំង​ប្រភេទ​នៃ​ចំណីអាហារ​ដែល​យើង​ទទួលទាន​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​កើន​កម្ពស់​បន្ថែម អ្នក​ត្រូវ​ដឹង​អំពី​ប្រភេទ​នៃ​អាហារ​បែបណា​ដែលមាន​ប្រសិទ្ធភាព​រក្សា​ភាពរឹងមាំ ក៏ដូចជា​ជួយ​ដល់​ការលូតលាស់​នៃ​ឆ្អឹង​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ពី​អាហារ​ដែល​លោកអ្នក​គួរ​ព្យាយាម​ឱ្យ​កូន​ទទួលទាន​ដើម្បី​ជួយ​បង្កើន​កម្ពស់​កំឡុងពេល​លូតលាស់ ៖
 
១. ទឹកដោះគោ​

​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​កាល់ស្យូម​ដែល​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង​។ លើសពីនេះទៅទៀត​ប្រូតេអ៊ីន​ក្នុង​ទឹកដោះគោ​ចាំបាច់​សម្រាប់​រក្សា​សុខភាព​សាច់ដុំ​។ សុខភាព​ឆ្អឹង​និង​សាច់ដុំ​ល្អប្រសើរ​ជួយ​ឱ្យ​កុមារ​លូតលាស់​បាន​ត្រឹមត្រូវ​។​
 
២. ស៊ុត​

​ការរួមបញ្ចូល​ស៊ុត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​កុមារ​ក៏​ជួយ​ឱ្យ​ពួកគេ​អាច​លូត​កម្ពស់​បាន​ត្រឹមត្រូវ​ផងដែរ​។ នេះ​ក៏​ព្រោះតែ​ស៊ុត​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយទៀត​នៃ​ជាតិ​ប្រូតេអ៊ីន​ដែល​ចាំបាច់​សម្រាប់​ការលូតលាស់​ឆ្អឹង​និង​សាច់ដុំ​។​
 
៣. សាច់មាន់​

​ដូច​បាន​រៀបរាប់​ច្រើនដង​ខាងលើ​រួចមកហើយ ប្រូតេអ៊ីន​គឺ​ចាំបាច់​សម្រាប់​ការលូតលាស់​និង​រក្សាសុខ​ភាពល្អប្រសើរ​នៃ​ឆ្អឹង​និង​សាច់ដុំ​។ ហើយ​សាច់មាន់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​សាច់មាន់​ក្នុង​របប​អាហារ​របស់​កុមារ​ដើម្បី​ធានាបាន​ថា​ពួកគេ​អាច​លូត​កម្ពស់​បាន​ប្រសើរ​។​
 
៤. បន្លែ​បៃតង​

​បន្លែ​បៃតង​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ផងដែរ​។ ដូច្នេះ​កុំ​ភ្លេច​ឱ្យ​កូន​ញ៊ាំ​បន្លែ​បៃតង​ដើម្បី​ជួយ​ដល់​ការ​លូត​កម្ពស់​របស់​ពួកគេ​។​
 
៥. ផ្លែឈើ​

​ក្រៅពី​ជួយ​រក្សាសុខ​ភាពល្អប្រសើ​រហើយ​នោះ ការរួមបញ្ចូល​ផ្លែឈើ​ចម្រុះ​ក្នុង​របប​អាហារ​កុមារ​ក៏​ជួយ​ដល់​ការ​លូត​កម្ពស់​របស់​ពួកគេ​គួរឱ្យកត់សម្គាល់​។ ផ្លែឈើ​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​វីតាមីន​និង​ជាតិ​រ៉ែ​ចាំបាច់​ដែល​រាងកាយ​កំពុង​លូតលាស់​របស់​ក្មេង​ត្រូវការ​។ លើសពីនេះ​ទៅ​ទៀ​ការ​ទទួលទាន​ផ្លែឈើ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ​។​
 
៦. ត្រី​សម្បូរ​ខ្លាញ់​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​វីតាមីន D ដែល​ជួយ​ដល់​រាងកាយ​ក្នុងការ​ស្រូបយក​សារធាតុចិញ្ចឹម​ដូចជា កាល់ស្យូម ល្អ​សម្រាប់​ការលូតលាស់​នៃ​ឆ្អឹង​។ ជាតិ​ប្រូតេអ៊ីន​នៃ​ត្រី​ក៏​ជួយ​ពង្រឹង និង​រក្សា​សុខភាព​ឆ្អឹង ព្រមទាំង​សាច់ដុំ​ល្អប្រសើរ​បង្កើន​ការ​លូត​កំពស់​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com