ជាតិ
សត្វទន្សោង១ក្បាល និងឈ្លូស២ក្បាលងាប់ នៅខេត្តកំពង់ស្ពឺ រូបពីហ្វេសប៊ុករបស់លោក វង់ សូត
× ភ្នំពេញ៖ សត្វទន្សោង១ក្បាល និងសត្វឈ្លូស២ក្បាលទៀត ត្រូវបានប្រទះឃើញថា ងាប់នៅក្នុងឃុំប្រាំបីមុំ ខេត្តកំពង់ស្ពឺ។ សត្វទាំងនោះងាប់ ដោយសារជាប់អន្ទាក់របស់ពលរដ្ឋ។ នេះជាការបញ្ជាក់របស់ក្រុមឧទ្យានុរក្សសហគមន៍ ខេត្តកំពង់ស្ពឺ។
ក្រុមឧទ្យានុរក្សសហគមន៍ បានបញ្ជាក់ថា សត្វទាំងនោះ ត្រូវបានរកឃើញ នៅគ្រាដែលក្រុមមន្ត្រីជំនាញ ចុះដោះអន្ទាក់សត្វ ។ «សត្វទន្សោង១ក្បាលដែលជាប់អន្ទាក់នោះនៅមានជីវិតនៅឡើយទេ ប៉ុន្តែក្រោយពេលដោះអន្ទាក់រួចវាក៏បានងាប់»។ នេះជាការបញ្ជាក់របស់ក្រុមឧទ្យានុរក្ស។
បើតាមឧទ្យានុរក្ស ក្រុមមន្ត្រីជំនាញបានចុះដោះអន្ទាក់ចំនួន២៣៧អន្ទាក់ ក្នុងរយៈពេល៣ថ្ងៃមកនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com