អន្តរជាតិ
ការជំនុំជម្រះ​ដកតំណែង​លោក ត្រាំ បញ្ចប់​កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​ព្រឹទ្ធសភា​មិនទាន់​សម្រេច​អំពី​ការហៅ​សាក្សី​មក​ធ្វើ​សក្ខីកម្ម​
01, Feb 2020 , 7:59 pm        
រូបភាព
លោក Adam Schiff ប្រធាន​នៃ​ការ​ចោទប្រកាន់​ដក​តំណែង​លោក ត្រាំ ឆ្លើយ​សំណួរ​ពី​សមាជិក​ព្រឹទ្ធសភា ក្នុង​សវនាការ​ កាល​ពី​ថ្ងៃ​ទី ៣០ មករា ២០២០។ នៅ​ដំណាក់​កាលចុង​ក្រោយ សវនាការ​បានជជែក​លើ​ការ​ហៅ​សាក្សី​មក​បំភ្លឺ។
លោក Adam Schiff ប្រធាន​នៃ​ការ​ចោទប្រកាន់​ដក​តំណែង​លោក ត្រាំ ឆ្លើយ​សំណួរ​ពី​សមាជិក​ព្រឹទ្ធសភា ក្នុង​សវនាការ​ កាល​ពី​ថ្ងៃ​ទី ៣០ មករា ២០២០។ នៅ​ដំណាក់​កាលចុង​ក្រោយ សវនាការ​បានជជែក​លើ​ការ​ហៅ​សាក្សី​មក​បំភ្លឺ។
ដោយ: VOA
​សមាជិក​ព្រឹទ្ធសភា​ម្នាក់​របស់​សហរដ្ឋអាមេរិក​និយាយថា មិនចាំបាច់​កោះហៅ​សាក្សី​ដើម្បី​ផ្តល់​កសិណសាក្សី​នៅក្នុង​ការជំនុំជម្រះ​ការចោទប្រកាន់​ដកហូត​តំណែង​ប្រធានាធិបតី​ត្រាំ​ចេញពី​តំណែង​នោះទេ ពីព្រោះ​តែ​ពួក​គណបក្ស​ប្រជាធិបតេយ្យ បានបង្ហាញ​ពី​សកម្មភាព​របស់លោក​ប្រធានាធិបតី​ត្រាំ ដែល​បាន​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ ក៏ប៉ុន្តែ ការប្រព្រឹត្តិ​នោះ មិនអាច​ចោទ​ដកហូត​តំណែង​ប្រធានាធិបតី​ចេញពី​តំណែង​ទេ​។​

 
​លោក Lamar Alexander សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​មិនចាំបាច់​ឲ្យ​មាន​ភស្តុតាង​បន្ថែមទៀត​ដើម្បី​បង្ហាញ​ពីអ្វី​ដែល​បានបង្ហាញ​រួចហើយៗ​មិនចាំបាច់​ធ្វើទៅ​តាម​បទដ្ឋាន​ខ្ពស់​នៃ​រដ្ឋធម្មនុញ្ញ​នៃ​បទល្មើស​ដែល​អាច​យកមក​កាន់​ទោស​បានដែរ​។ រដ្ឋធម្មនុញ្ញ មិន​ផ្តល់​អំណាច​ឲ្យ​ព្រឹទ្ធសភា​ដើម្បី​ដក​ប្រធានាធិបតី​ចេញពី​តំណែង​ទេ ហើយក៏​មិនបាន​ហាមឃាត់​លោក​ប្រធានាធិបតី​មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​ចំពោះ​សកម្មភាព​ដែល​មិន​សាកស​ម្យ​នោះដែរ​»​។​
 
​ភ្លាមៗ​មុនពេល​ព្រឹទ្ធសភា កោះប្រជុំ​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​បោះឆ្នោត​ថា​តើ​អនុញ្ញាត​ឲ្យ​មានការ​ផ្តល់​កសិណសាក្សី​និង​ឯកសារ​ថ្មី​ដែរឬទេ លោក Charles Schumer សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ព្រមាន​ថា ការបដិសេធ​ភ័ស្តុតាង​ថ្មី នឹងធ្វើ​ឲ្យ​ចុះខ្សោយ​នៃ​លក្ខខណ្ឌ​នៃ​ការបែងចែក​អំណាច​រប​ស់​រដ្ឋ​ធម្ម​នុ​ញ្ញា​ក្នុងចំណោម​ផ្នែក​ទាំង​៣​របស់​រដ្ឋាភិបាល​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com