ជាតិ
ត្រី​ក្រាយ​ក្របី អាច​ប្រឈម​នឹង​ការនេសាទ​ហួស​កម្រិត និង​ការបាត់បង់​ទីជម្រក
01, Feb 2020 , 7:29 pm        
រូបភាព
  រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា
រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ដកស្រង់​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែលមាន​រស់នៅ​ក្នុងប្រទេស​កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ថៃ នៅក្នុង​អាង​ទន្លេមេគង្គ​។​

 
​ត្រី​ក្រាយ​ក្របី មានឈ្មោះ​វិទ្យាសាស្ត្រ (Chitala lopis) និង​មានឈ្មោះ​ជា​ភាសា​អង់គ្លេស Giant featherback មាន​ស្តង់ដា​ប្រវែង​ដងខ្លួន​អតិបរមា ១៥០ ស​.​ម​។ តាម​ទន្លេ​មេ ក្នុង​តំបន់​ទំនាប និង​ដៃទន្លេ ដែលមាន​ថ្ម មានព្រៃ​គ្របពីលើ​ទន្លេ និង​មាន​កំណាត់ឈើ​លិច​ទឹក​ក្នុង​នៅ​បាតទន្លេ​ផងដែរ​។ ត្រី​ប្រភេទ​នេះ វា​អាច​សម្រប​ខ្លួន​រស់នៅក្នុង​អាង​ស្តុក​ទឹកបាន​។​
 
​ត្រី​ក្រាយ​ក្របី ជា​ប្រភេទ​ត្រី​ដែល​មិន​ធ្វើចរាចរ​ផ្លាស់​ទី​ផ្លូវ​ឆ្ងាយ​ទេ​។ វា​ស៊ី​ពពួកសត្វ​ដែលមាន​សកម្មភាព​នាពេល​យប់ បួ​ក​រួមទាំង​សត្វ​ដែលមាន​ឆ្អឹង​កង​ខ្នង​ផងដែរ​ជា​អាហារ​។ ត្រី​ក្រាយ​ក្របី ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List Least Concern (LC) ) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​ដែលមាន​ការព្រួយបារម្ភ​តិចតួច ដែលថា​នឹង​អាច​ឈានទៅ​ផុត​ពូជ​បាន​នោះ​។​
 
​លក្ខណៈ​សម្គាល់​៖  ត្រី​ក្រាយ​ក្របី​ពេញវ័យ ឆ្អឹងថ្គាម វា​អាច​លូតលាស់​ពេញ​មួយជីវិត លាតសន្ធឹង​ហួស​គែម​រង្វង់​ភ្នែក​។ ចំណែក​ត្រី​ក្រាយ​ក្របី​មិនទាន់​ពេញវ័យ មាន​ខ្សែបន្ទាត់​បញ្ឈរ​ពណ៌​ខ្មៅ​ព្រាលៗ នៅលើ​ដងខ្លួន និង​ព្រុយ​គូទ​។ មាន​ពណ៌​ប្រាក់ និង​ទង់ដែង​ពេញ​មួយជីវិត​។​
 
​បញ្ហា​ប្រឈម​ចំពោះ​ត្រី​ប្រភេទ​នេះ មានដូចជា​៖ ការនេសាទ​ហួស​កម្រិត និង​ការបាត់បង់​ទីជម្រក គឺជា​បញ្ហា​ប្រឈម​ចំបង​ចំពោះ​ពួកវា​។​
 
​ប្រភព​៖ សៀវភៅ​មគ្គុទ្ទេសក៍​ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា​, fishbase.org និង iucnredlist.org៕

© រក្សាសិទ្ធិដោយ thmeythmey.com