អន្តរជាតិ
នយោបាយអន្តរជាតិ
ហ្វីលីពីន ប្រកាសករណីស្លាប់ទី១ ដោយសារកូរ៉ូណាវីរុស រដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីន Francisco Duque
× ក្រសួងសុខាភិបាលហ្វីលីពីន បានរាយការណ៍ករណីស្លាប់ពាក់ព័ន្ធកូរ៉ូណាវីរុសប្រភេទថ្មី នៅក្រៅប្រទេសចិន ខណៈអ្នកជំងឺជនជាតិចិនម្នាក់ ដែលបានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសនេះ បានស្លាប់កាលពីថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Rappler នៅថ្ងៃព្រឹក ថ្ងៃ០២ ខែកុម្ភៈ។
ការស្លាប់នេះ បានធ្វើឲ្យតួលេខករណីឆ្លងរលាកសួតបង្កដោយកូរ៉ណាវីរុសប្រភេទថ្មីឡើងដល់ ២ករណី ក្នុងប្រទេសហ្វីលីពីន។ បើតាម Rappler ករណីស្លាប់ទី១ក្នុងប្រទេសហ្វីលីពីន គឺបុរសវ័យ៤៤ឆ្នាំម្នាក់ដែលបានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ពីក្រុង វូហាន ប្រទេសចិន។ លោក បានរួមដំណើរជាមួយស្ត្រី ៣៨ឆ្នាំ ដែលបានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសដ៏កាចសាហាវនេះ កាលពីសប្តាហ៍មុន។
ទាក់ទិននឹងរឿងនេះ អ្នកតំណាងឲ្យអង្គការសុខភាពពិភពលោកប្រចាំប្រទេសហ្វីលីពីន លោក Rabindra Abeyasinghe បានប្រាប់អ្នកសារព័ត៌មានថា៖«ទោះជាបែបនេះក្តី យើងត្រូវចាំក្នុងចិត្តថា នេះពុំមែនជាករណីឆ្លងក្នុងស្រុកឡើយ។ អ្នកជំងឺ (ដែលស្លាប់) បានមកពីតំបន់ផ្ទុះវីរុស»។ នេះ បើតាម AFP ៕
© រក្សាសិទ្ធិដោយ thmeythmey.com