អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន លីប្រា ផ្តល់សេវាតាមដានវីដេអូពីកាមេរ៉ាសុវត្ថិភាពជូនអតិថិជនពេញ២៤ម៉ោង
× ក្រុមហ៊ុន លីប្រា គឺជាក្រុមហ៊ុនសន្តិសុខឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា។ ក្រៅតែពីការផ្តល់បុគ្គលិកសន្តិសុខជាមនុស្ស លីប្រា មានសេវាកម្មដ៏ល្អអស្ចារ្យមួយទៀត គឺ ប្រព័ន្ធសុវត្ថិភាពជាកញ្ចប់ឬ Integrated security solution(ISS)។ កញ្ញា សំ បញ្ញា មន្ត្រីទំនាក់ទំនងសេវាកម្មអតិថិជន របស់ក្រុមហ៊ុន លីប្រា បានថ្លែងថា ISS គឺជាប្រព័ន្ធសុវត្ថិភាពជាកញ្ចប់ ធានាសុវត្ថិភាព ២៤ម៉ោង លើ ២៤ ម៉ោងជូនអតិថិជន ទៅលើបញ្ហាដូចជា ចោរលួច ចោរគាស់ អគ្គិភ័យ និងហានិភយ័ផ្សេងៗ តាមរយៈការបំពាក់សុវត្ថិភាពនៅទីតាំងដែលលោកអ្នកចង់ការពារ ជាមួយនឹងសញ្ញាអាសន្ននៅពេលមានហានិភ័យកើតឡើង។
ដើម្បីជ្រាបកាន់តែច្បាស់ថា ប្រព័ន្ធសុវត្ថិភាពជាកញ្ចប់ ឬ ISS នេះមានដំណើរការដូចម្តេច សូមស្តាប់ការពន្យល់លម្អិតពី កញ្ញា សំ បញ្ញា មន្ត្រីទំនាក់ទំនងសេវាកម្មអតិថិជន របស់ក្រុមហ៊ុន លីប្រា ដូចតទៅ៖
កញ្ញា សំ បញ្ញា បានបញ្ជាក់ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗថា ក្រុមហ៊ុន លីប្រា គឺជាក្រុមហ៊ុនសន្តិសុខតែមួយគត់នៅកម្ពុជា ដែលមានផ្តល់នូវសេវាត្រួតពិនិត្យ និងតាមដាន ២៤ម៉ោង លើ២៤ម៉ោង ដើម្បីធានាថាទីតាំងដែលអតិថិជនចង់ការពារមានសុវត្ថិភាព។ កញ្ញា សំ បញ្ញា ពន្យល់បន្ថែមដូច្នេះ៖«កាមេរ៉ា កន្លែងណាក៏គេមានដែរ តែអ្វីជាក្តីបារម្ភរបស់ភ្ញៀវ គឺគាត់អត់មានពេលឆែកមើលទូរសព្ទគាត់២៤ម៉ោងទេ។ អីចឹងយើងមាន control room ដើម្បីផ្តល់ភាពងាយស្រួលជូនភ្ញៀវ។ សព្វថ្ងៃ នៅពេលដែលមានរឿងកើតឡើងហើយ បានពួកគាត់ទៅចាក់វីដេអូមើល បញ្ហាកើតឡើងបាត់ហើយហ្នឹង។ សម្រាប់ control room យើងនៅពេលមានបញ្ហា យើងដោះស្រាយឲ្យភ្លាមៗ។ ទី១ គឺយើងហៅទូរសព្ទទៅភ្ញៀវ។ ទី២ នៅពេលមានបញ្ហា វាAlert មកយើង។ យើងក៏មានក្រុម ERT សម្រាប់អន្តរាគមន៍នៅពេលដែលមានបញ្ហាភ្លាមៗហ្នឹង។ មានន័យថាយើងទប់ស្កាត់កុំឲ្យបញ្ហាកាន់តែធំ»៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com