អន្តរជាតិ
ឥណ្ឌា រកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ទី​២
02, Feb 2020 , 5:16 pm        
រូបភាព
ដោយ:
​ឥណ្ឌា បាន​រកឃើញ​ករណី​ណូ​វែ​ល​កូ​រ៉ូ​ណា​វីរុស​ថ្មី​មួយទៀត ។ តួលេខ​ថ្មី​នេះ បាន​បន្ថែម​ករណី​ឆ្លង​សរុប​នៅក្នុង​ប្រទេស​នេះ កើន​ដល់​២​ករណី​ហើយ​។​

 
​រដ្ឋាភិបាល​ឥណ្ឌា នៅ​ថ្ងៃ ២ កុម្ភៈ បានបញ្ជាក់​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ទី​២ ក្នុងប្រទេស​ខ្លួន​។ ករណីនេះ កើត​លើ​អ្នកជំងឺ​ម្នាក់​ក្នុង​រដ្ឋ Kerala ពោលគឺ​រដ្ឋ​ដូចគ្នា​ដែល​ករណី​ទី​១​ក៏ត្រូវ​បាន​រកឃើញ​។  ក្នុង​សេចក្តីថ្លែងការណ៍​ខ្លួន រដ្ឋាភិបាល​ឥណ្ឌា បាន​អះអាងថា អ្នកជំងឺ​ករណី​ទី​២​នេះ ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ក្នុង​មន្ទីរពេទ្យ​។ 
 
​រដ្ឋាភិបាល​ឥណ្ឌា អះអាង​ទៀតថា សុខភាព​អ្នកជំងឺ​នេះ ស្ថិតក្នុង​ស្ថាន​ភាពល្អ ហើយ​កំពុង​ទទួលបាន​តាមដាន​យ៉ាង​ជិតដិត​។ អ្នកជំងឺ​នេះ មាន​ប្រវត្តិ​ធ្វើដំណើរ​មកពី​ប្រទេស​ចិន​។ យ៉ាងណាមិញ រដ្ឋាភិបាល​ឥណ្ឌា ពុំបាន​បញ្ជាក់​ពី​ជនជាតិ ឬ​អាយុ​របស់​អ្នកជំងឺ​នេះឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com