ជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា ទៅកូរ៉េខាងត្បូង ដើម្បីពង្រឹងកិច្ចសហការទ្វេភាគី និងសម្រួលលក្ខខណ្ឌការងារពលករ
× ភ្នំពេញ៖ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកូរ៉េខាងត្បូង ដើម្បីពង្រឹងកិច្ចសហការទ្វេភាគី និងសម្រួលលក្ខខណ្ឌការងារពលករខ្មែរនៅទីនោះ។ សម្ដេច ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៣ ដល់ ៥ កុម្ភៈ ឆ្នាំ២០២០។
ក្រោយពីកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងជួបពិភាក្សាជាមួយ លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្ត្រី រួមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ។
«កិច្ចប្រជុំនេះក៏នឹងជួយសម្រួលដល់ការរស់នៅនិងលក្ខណ្ឌការងាររបស់កូនក្មួយនៅកូរ៉េឱ្យបានល្អប្រសើរឡើងថែមទៀត»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលគ្រោងជួបពលករខ្មែរនៅទីនោះផងដែរ។
ក្នុងកិច្ចប្រជុំកំពូលពិភពលោកនេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏នឹងថ្លែងសន្ទរកថា លើមូលបទរបស់កិច្ចប្រជុំកំពូលស្តីពី «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស»ទៀតផង៕
Tag:
ហ៊ុន សែន
ពលករខ្មែរ
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com