អន្តរជាតិ
លោក Pompeo ជំរុញ​ឲ្យ​កា​ហ្សា​ក់​ស្ថាន​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​ចំពោះ​ការបង្ក្រាប​នៅ​តំបន់ Xinjiang
03, Feb 2020 , 7:59 pm        
រូបភាព
លោក​រដ្ឋមន្ត្រីការបរទេស Mike Pompeo ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​កាហ្សាក់ស្ថាន នៅ​ក្រសួង​ការបរទេស​ក្នុង​ក្រុង Nur-Sultan ប្រទេស​កាហ្សាក់ស្ថាន កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០។
លោក​រដ្ឋមន្ត្រីការបរទេស Mike Pompeo ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​កាហ្សាក់ស្ថាន នៅ​ក្រសួង​ការបរទេស​ក្នុង​ក្រុង Nur-Sultan ប្រទេស​កាហ្សាក់ស្ថាន កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០។
ដោយ: VOA
​លោក Mike Pompeo រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​បាន​ជំរុញ​ឲ្យ​ប្រទេស កា​ហ្សា​ក់​ស្ថាន ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន ក្នុង​ការដាក់​សម្ពាធ​លើ​ប្រទេស​ចិន ចំពោះ​ការប្រព្រឹត្ត​របស់​ចិន​ទៅលើ​ជនជាតិភាគតិច​កាន់សាសនា​ឥស្លាម​នៅក្នុង​តំបន់ Xinjiang ប្រទេស​ចិន​។​

 
​អង្គការ​ការពារ​សិទ្ធិមនុស្ស​នានា​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ចិន​បាន​បង្កើន​ការ​ឈ្លបយកការណ៍ ការឃុំ​ឃាំង និង​ការបង្ខំ​បែប​មនោគមវិជ្ជា​ទៅលើ​ជនជាតិភាគតិច Uyghurs កា​ហ្សា​ក់​ស្ថាន និង​ជនជាតិភាគតិច​ដទៃទៀត ដែល​ភាគច្រើន​កាន់សាសនា​ឥស្លាម​នៅក្នុង​តំបន់ Xinjiang​។​
 
​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​ប្រទេស​កា​ហ្សា​ក់​ស្ថាន ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កា​ហ្សា​ក់​ស្ថាន​ដែល​ត្រួតត្រា​ដោយ​រដ្ឋ តែងតែ​ចៀសវាង​មិន​រាយការណ៍​អំពី​រឿងរ៉ាវ​ដែល​កើតឡើង​នៅក្នុង​តំបន់ Xinjiang នោះទេ​។​
 
​ថ្លែង​នៅក្នុង​អំឡុងពេល​ទស្សន​កិច្ច​កាលពី​ថ្ងៃទី​២ ខែកុម្ភៈ​កន្លងទៅនេះ ក្នុង​រដ្ឋធានី Nur-Sultan ប្រទេស​កា​ហ្សា​ក់​ស្ថាន លោក Pompeo បាន​និយាយថា លោក​បានលើកឡើង​ពី​កង្វល់​នេះ​នៅក្នុង​ជំនួប​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​កា​ហ្សា​ក់​ស្ថាន លោក Mukhtar Tileuberdi​។​
 
​លោក Pompeo ថ្លែងថា លោក​បាន​ពិភាក្សា​អំពី​«​ជនជាតិភាគតិច Uighur និង​កា​ហ្សា​ក់​ស្ថាន​ជាង​មួយ​លាន​នាក់ ដែល​គណ​បក្សកុម្មុយនិស្ត​ចិន​បាន​ឃុំឃាំង​នៅក្នុង​តំបន់ Xinjiang ដែល​ស្ថិតនៅ​ម្ខាង​ទៀត​នៃ​ព្រំប្រទល់​ជាមួយនឹង​ប្រទេស​កា​ហ្សា​ក់​ស្ថាន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com