ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទាំងនេះ​ជា​អ្វីដែល​គួរ​ដឹង​អំពី​វិធី​ប្រឆាំង​ការបាក់​ទឹកចិត្ត​តាមបែប​ធម្មជាតិ​
03, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទីបំផុត បញ្ហា​ផ្លូវចិត្ត​ត្រូវបាន​មនុស្ស​ជាច្រើន​ចាប់ផ្តើម​ស្វែងយល់ និង​ចាប់ផ្តើម​យក​វា​មកពី​គ្រោះ​ជាមួយ​គ្រូពេទ្យ និង​ពិភាក្សា​គ្នាច្រើន​ហើយ​។ ថ្វីបើ​វា​នៅតែ​ជា​ដំណើរ​ផ្លូវ​មួយ​ដ៏​វែងឆ្ងាយ​នៅឡើយ តែ​អ្នកជំងឺ​តម្រូវ​ឲ្យ​និយាយ​អ្វី​ដែលជា​ទុក្ខសោក​របស់ខ្លួន​គឺ​អាចជួយ​សម្រួល​បញ្ហា​ផ្លូវចិត្ត​ខ្លះ​បាន និង​ត្រូវ​ទៅ​ជួប​អ្នកជំនាញ​នៅពេល​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​។​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការព្យាបាល​លើ​បញ្ហា​បាក់​ទឹកចិត្ត គឺ​ត្រូវ​ប្រើ​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​។ ថ្នាំ​ប្រភេទ​នេះ​នឹង​ទៅ​សម្រួល​ដល់​ការ​អតុល្យភាព​ជាតិគីមី​ក្នុង​ខួរក្បាល និង​សារធាតុ​ចម្លង​សរសៃប្រសាទ​ដែល​ទទួលខុសត្រូវ​លើ​អារម្មណ៍ និង​អាកប្បកិរិយា​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​ក៏​អាច​បំបាត់​បញ្ហា​បាក់​ទឹកចិត្ត ឬ​អារម្មណ៍​ទុក្ខសោក​តាមរយៈ​វិធី​ព្យាបាល​បែប​ធម្មជាតិ​ដែរ​ដូចជា​៖

 
Folate
 
Folate គឺជា​សារធាតុ​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត​បែប​ធម្មជាតិ​មួយ​។ ការសិក្សា​បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ Folate អាច​ពង្រឹង​ដល់​ប្រសិទ្ធភាព​នៃ​ថ្នាំ​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត​។ អ្នក​ក៏​អាច​បង្កើន​ចំនួន Folate ក្នុង​ខ្លួន​ដែរ​តាមរយៈ​ការ​ញ៉ាំ​អាហារ​ដូចជា សណ្តែក សណ្តែកបារាំង និង​បន្លែ​ពណ៌​បៃតង​។ 

​ជាតិ​ស័​ង្គ​សី​
 
​ជាតិ​ស័​ង្គ​សី​គឺជា​ជីវជាតិ​មួយ​ផ្សេងទៀត​ដែល​អាច​រកបាន​ពី​ក្នុង​អាហារ ហើយក៏​ត្រូវបាន​គេ​រកឃើញថា​ជាប់ទាក់ទង​នឹង​មុខងារ​ផ្លូវចិត្ត​ដែរ​ដូចជា ការរៀនសូត្រ និង​អាកប្បកិរិយា​។ យោងទៅតាម​ការវិភាគ ការចុះ​ទាប​នៃ​ជាតិ​ស័​ង្គ​សី​នេះ​អាច​នាំ​ឲ្យ​បាក់​ទឹកចិត្ត​ដែរ​។ ការ​ញ៉ាំ​ជាតិ​ស័​ង្គ​សី​ពី​អាហារ ឬ​បាន​ពី​ថ្នាំ​បំប៉ន សុទ្ធតែ​អាចជួយ​បន្ថយ​ការ​ប្រឈម​នឹង​ការបាក់​ទឹកចិត្ត និង​បន្ថយ​អាកា​រៈ​នៃ​ការបាក់​ទឹកចិត្ត​ទៀត​។ 
 
​ផ្កា​ឡា​វ៉ែន​ឌឺ​
 
​អ្វីដែល​គេ​ពេញនិយម​បំផុត​នោះ​គឺ​ប្រេង​ផ្កា​ឡា​វ៉ែន​ឌឺ​តែម្តង ដែល​អាចជួយ​បន្ថយ​ស្ត្រេ​ស និង​ការ​ថប់​អារម្មណ៍​បាន​។ (​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរប្រើ​)​ផ្កា​ឡា​វ៉ែ​ឌឺ​អាច​មិន​ត្រឹមតែ​អាច​ជំនួយការ​ព្យាបាល​បានទេ តែ​ប្រេង​របស់​វា​អាចជួយ​វំ​បាត់​អាកា​រៈ​នៃ​ការ​ថប់​អារម្មណ៍ និង​បាក់​ទឹកចិត្ត​ដែរ​។ ការប្រើប្រាស់​ប្រេង​ផ្កា​ឡា​វ៉ែន​ឌឺ​ក៏​អាចជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​នេះ​បានដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com